ព័ត៌មានជាតិ

សត្វពស់ជាច្រើនត្រូវបានដាក់លក់នៅចិញ្ចើមផ្លូវនៅផ្សារកូនដំរីក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

សត្វពស់ជាច្រើនត្រូវបានដាក់លក់នៅចិញ្ចើមផ្លូវនៅផ្សារកូនដំរីក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅស្ថិតនៅក្នុងសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត

 

ខេត្តបន្ទាយមានជ័យ ៖ សត្វពស់ជាច្រើនក្បាលត្រូវបានដាក់លក់ជារៀងរាល់ល្ងាចនៅចិញ្ចើមនៅផ្លូវផ្សារកូនដំរីក្បែរសង្កាត់រដ្ឋបាលព្រៃឈើអូរជ្រៅដែលស្ថិតភូមិកូនដំរី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

 

នៅពេលបងប្អូនធ្វើដំណើរតាមផ្លូវជាតិលេខ៥បែកផ្លូវទៅស្រុកម៉ាឡៃនៅចំណុចផ្សារកូនដំរី គេឃើញមានសត្វពស់រស់និងងាប់ និងសត្វស្លាប,អណ្តើក និងសត្វព្រៃមួយចំនួនទៀត ត្រូវបានដាក់លក់ជាប្រចាំនៅរាល់ល្ងាច សម្រាប់អ្នកដំណើរដែលឆ្លងកាត់ម្តុំនោះ ចូលទិញសត្វព្រៃដែលអ្នកចំណូលចូលចិត្តបរិភោគ។

 

ជាក់ស្តែងគេឃើញសត្វពស់រស់ដែលដាក់ថង់ស្បៃលក់ ដែលមានប្រភេទពស់សាំងសឿ និងពស់ពឹស ដូចជាមានពស់វែកមានទម្ងន២ទៅ៣គីឡូក្រាម,ខ្លៈមានទម្ងន់ដល់៤ទៅ៥គីឡូក្រាមមានភាគតិច…ដែលកំពុងដាក់លក់ដែលពស់សាំងសឿដែលមានម្ងន់២ទៅ៣គីឡូក្រាមក្នុង១គីឡូក្រាមតំលៃ៥០.០០០ម៉ឺនរៀល និងពស់សាំងសឿទម្ងន់ជាង១គីឡូក្រាមលក់តំលៃ៣០.០០០រៀល។

 

អ្នកលក់បានប្រាប់ថា សត្វព្រៃដែលគាត់លក់មានរស់និងងាប់ជាប្រភេទពស់សាំងសឿទិញចូល១គីឡូក្រាមតំលៃ ៤៥.០០០រៀល,បើតូច១គីឡូក្រាមតំលៃ៣០.០០០រៀល លក់ចេញធំ១គីឡូក្រាមតំលៃ៥០.០០០រៀល និងតូច ១គីឡូក្រាមតំលៃ៣០.០០០រៀល ហើយសត្វព្រៃដែលលក់នេះគាត់ទិញពីប្រជាពលរដ្ឋ រកបានដូចជាពស់សាំងនិងពស់វែកជាប់មងបានយកមកលក់។

 

អ្នកធ្វើដំណើរនិយាយថា នៅពេលគាត់ឆ្លងកាត់ផ្សារកូនដំរីដែលជាកន្លែងលក់សត្វព្រៃឃើញមានលក់ ដូចជាពស់រស់និងងាប់ និងសត្វស្លាប ដែលគេសម្លាប់រួចហើយយកមកលក់ ពិតជាសោកស្តាយសត្វព្រៃ។

 

ប្រពលរដ្ឋសំណូមពរមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើខេត្តបន្ទាយមានជ័យ និងសង្កាត់រដ្ឋព្រៃឈើស្រុក/ក្រុងត្រូវបានវិធានបង្ក្រាបអ្នកលក់សត្វព្រៃចំណុចផ្សារកូដំរី ក្រុងប៉ោយប៉ែត ដើម្បីទប់ស្កាត់បទល្មើសសត្វព្រៃ និងអភិរក្សាទុក និងត្រូវអោយបញ្ឈប់សកម្មភាពលក់សត្វព្រៃ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *