បទល្មើសព្រៃឈើនៅដែនជម្រកសត្វព្រៃភ្នំព្រេចកំពុងកើតមានយ៉ាងសកម្មនៅចំណុចអន្ទ្រងព្រំប្រទល់ខេត្ត ក្រចេះ
ខេត្តមណ្ឌលគិរី÷បទល្មើសនៃការកាប់បំផ្លាញព្រៃឈើរួចហើយដឹកចេញ ពីដែនជម្រកសត្វព្រៃភ្នំព្រេចក្រោមការគ្រប់គ្រងរបស់លោកព្រហ្ម វិបុលរតនៈ ដែលមានលោក សាន ធួន ប្រធានស្នាក់ការអន្ទ្រងកំពុងកើតមានយ៉ាងសកម្មដោយពួកអ្នកកាប់ឈើទាំងនោះ បានប្រើ ប្រាស់គោយន្តកន្ត្រៃឬកាឡេថង ដឹកឈើចេញពីចំណុចអន្ទ្រងស្ថិតនៅក្នុងឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្ត មណ្ឌលគិរី ដឹកឆ្លងចេញ តាមផ្លូវតុងមិន ឃុំក្បាលដំរី ស្រុកសំបូរ ខេត្តក្រចេះ។
ពួកអ្នកដឹកឈើឆ្លងចេញទៅដល់ភូមិស្រែត្រែង ឃុំក្បាល ដំរី ស្រុកសំបូរ ខេត្តក្រចេះ អះអាងប្រាប់អ្នកកាសែតថា ពួកគេបានបង់ប្រាក់ឲ្យមន្ត្រីបរិស្ថានខេត្តមណ្ឌលគិរីរួច រាល់ហើយ ទាំងការចូលកាប់,ទាំងការដឹកឈើចេញ ។ពួកគេនិយាយថា ការបង់ប្រាក់ជូនលោកប្រធានស្នាក់ការអន្រ្ទងសាន ធួន ផង លោកនាយកដែនជម្រកសត្វ ព្រៃភ្នំព្រិចផងនិងត្រូវផ្ញើជូនថ្នាក់ដឹកនាំមន្ទីរផង។ អ្នកដឹកឈើទាំងនោះមិនប្រាប់ឈ្មោះអ្នកទទួលប្រាក់នោះឡើយ ប៉ុន្តែបានបញ្ជាក់ថា មន្ត្រីបរិស្ថាននៅចំណុចស្នាក់ការអន្ទ្រង ជាអ្នកយកប្រាក់ប្រគល់ទៅហើយលោក នាយកដែន។ សូម្បីតែលោកនាយកដែនមានឈ្មោះអ្វីនោះ ក៏អ្នករកស៊ីដឹកឈើទាំងនោះមិនស្គាល់ដែរ។ ពួក គេបន្តធ្វើសកម្មភាពមួយរយៈចុងក្រោយនេះយ៉ាងសកម្មដោយដឹកឈើចេញទាំងយប់ទាំងថ្ងៃក្នុងរង្វង់៥សប្តាហ៍មកហើយ។
ប្រភពរាយការណ៍ថា ចំណុចអន្ទ្រងប្រៀបដូចជាឆក ដ៏វែងឆ្ងាយមួយដែលស្ថិតនៅជាប់ព្រំប្រទល់ស្រុកសំបូរខេត្តក្រចេះ ។ គេអាចនិយាយដល់ការមិនទទួលខុស ត្រូវថា វាជាចំណុចដែលនៅឆ្ងាយល្បាតមិនដល់។ ប៉ុន្តែបើតាមអ្នករកស៊ីកាប់និងដឹកឈើបាននិយាយថាមន្ត្រីបរិស្ថាន(ឧទ្យានុរក្សក៏មិនដឹង) ជាអ្នកយកលុយពីការចេញនិងចូលនៅក្នុងតំបន់ដែលជម្រកសត្វព្រៃភ្នំព្រិច។
នៅពេលចូលទៅកាប់ឈើក៏ត្រូវបង់ប្រាក់និងពេលដឹក ឈើចេញក៏ត្រូវបង់ប្រាក់ឲ្យក្រុមមន្ត្រីបរិស្ថានដែលប្រចាំ ការនៅតំបន់អន្ទ្រងនិងតាមផ្លូវចេញមកខេត្តក្រចេះនោះដែរ។
លោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដូចតាមទម្លាប់លោកមិនលើកទូរសព្ទអ្នកកាសែតទេ។ នាយកដែនជម្រកសត្វព្រៃភ្នំព្រេចលោកព្រហ្ម វិបុលរតនៈ ទាំងការទាក់ទងតាមលេខទូរសព្ទនិងតាមប្រព័ន្ធតេឡេក្រាមក៏លោកមិនឆ្លើយតបជាមួយអ្នកកាសែតដូច គ្នានឹងលោកប្រធានមន្ទីរបរិស្ថានដែរ ហើយបើលោកឆ្លើយក៏បានតែត្រឹមថា “មិនដឹង”ប៉ុណ្ណោះ ។ ក្នុងនាមជាអ្នក ទទួលខុសត្រូវនៅតំបន់ដែនជម្រកសត្វព្រៃភ្នំព្រេច តើគ្រប់គ្រាន់ឬទេ នៅពេលដែលលោកឆ្លើយថា “មិនដឹង”។
រឿងមិនទទួលខុសត្រូវរបស់លោកព្រហ្ម វិបុលរតនៈ នេះត្រូវបានរំលេចឲ្យឃើញញញឹកញាប់ណាស់មកហើយ។ថ្មីៗនេះពួកឈ្មួញកាប់ឈើនៅតំបន់ឡៅការ ជិតក្រុងសែនមនោរម្យ បានបង់លុយឲ្យលោកព្រហ្ម វិបុលរតនរួចហើយ,ហើយក៏បានបង់លុយជូនលោកឆៅ ប៊ុនធឿន ប្រធានមន្ទីរបរិស្ថានរួចហើយដែរ(ប្រភពខ្លះថា ១លានរៀល)។ នៅពេលដែលលោកប្រធានមន្ទីរសួរនាំ លោក នាយកដែនជម្រកសត្វព្រៃភ្នំព្រេចឆ្លើយថា “មិនដឹងទេ” ក្នុងគ្រាដែលឈ្មួញបានប្រាប់លោកប្រធានមន្ទីរថាបានសែនព្រៀនជូនលោកព្រហ្ម វិបុលរតនៈ រួចហើយ។ តើការទន្ទេញចាំមាត់របស់លោកព្រហ្មវិបុលរតនៈ “មិនដឹងទេ, មិនដឹងទេ ៗ…! ” តើជាការទទួលខុសត្រូវ ចំពោះ មុខលោកឆៅ ប៊ុនធឿន យ៉ាងដូចម្ដេច? ហើយលោកឆៅ
ប៊ុនធឿន ទទួលខុសត្រូវជាមួយក្រសួងបរិស្ថានយ៉ាង ដូចម្ដេចអំពីបញ្ហាបទល្មើសព្រៃឈើនៅក្នុងដែនជម្រក សត្វព្រៃភ្នំព្រេច។
ករណីបទល្មើសព្រៃឈើដឹកជញ្ជូនចេញនៅតំបន់អន្ទ្រង ត្រូវគេរាយការណ៍ខ្សឹបថា មានជាប់ពាក់ព័ន្ធនឹងផល ប្រយោជន៍តែ លោកព្រហ្ម វិបុលរតនៈ,និងក្រុមមន្ត្រីបរិស្ថានឬពួកឧទ្យានុរក្ស ដែលនៅនឹងតំបន់នោះផ្ទាល់តែប៉ុណ្ណោះ។ក្រៅពីនោះគឺមិនបានលិឌអ្វីបន្តិចបន្តួចទេ។ ករណីនេះលោកឆៅ ប៊ុនធឿន គួរសួរនាំកូនចៅផង អង្គភាពសារព័ត៌មាន សាយ ប៉ូចហតញ៉ូស៍ សូមអស់លោកមន្រ្តីជំនាញមេត្តាជួយបំភ្លឺជុំវិញនៅករណីនេះផងទាន៕
SPH :007 -0888844922