ព័ត៌មានជាតិ

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីចិន វៀតណាមរយះពេល២ថ្ងៃ អ្នកទេសចរមកទស្សនានៅអង្គរវត្តជាង៧ម៉ឺននាក់

សៀមរាប÷ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ បានអញ្ជើញមកទស្សនាកំសាន្តក្នុងរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានផ្សេងៗ នៅខេត្ដសៀមរាបដែលជាកន្លែងដើរកំសាន្ដ ថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម រយ:ពេល២ថ្ងៃមានចំនួនជាង៧ម៉ឺននាក់។

មន្ទីរទេសចរណ៍ខេត្ដសៀមរាបបង្ហាញនៅក្នុងរបាយ ការណ៍ឲ្យដឹងថា ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍អន្តរ ជាតិដើរកម្សាន្តតាមរមណីយដ្ឋាននានាក្នុងខេត្តនេះគិតចាប់ពីថ្ងៃទី ២១-២២ ខែមករា ឆ្នាំ២០២៣ មានចំនួនប្រមាណ ៧២,៩១៥នាក់ ក្នុងនោះទេសចរជាតិនិងបង ប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត មានចំនួន ៦៤,០០០ នាក់ ដែលធ្វើដំណើរកម្សាន្តជាលក្ខណ: គ្រួសារទៅកាន់រមណីយដ្ឋាននានា ក្នុងនោះ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៤២,៥០០នាក់, រមណីយដ្ឋានឧទ្យាន ជាតិភ្នំគូលែន មានចំនួនប្រមាណ ៥,៦០០នាក់។ តំបន់ទន្លេសាប មានចំនួនប្រមាណ ២,៥០០នាក់។ សហ គមន៍ទេសចរណ៍-អេកូទេសចរណ៍ និងតំបន់ផ្សេងៗទៀត មានចំនួនប្រមាណ ១៣,៤០០នាក់។ ជាមួយនោះ មានភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៨,៩១៥នាក់ផងដែរ។

អ្នកទេសចរ មកកំសាន្ដនៅប្រាសាទអង្គរ បានលើក ឡើងថា ក្នុងរមណីយដ្ឋានអង្គរ ជាកន្លែងដើរកំសាន្ដមុនគេ នៅពេលទៅដល់ខេត្ដសៀមរាប មិនថាថ្ងៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃចិន និងវៀតណាម ឬចូលឆ្នាំខ្មែរនោះទេ ព្រោះពួកគាត់ចង់ឃើញ ចង់ដឹងពីការកសាងអង្គរនៃបុព្វបុរស់ខ្មែរ ខណ:ដែលប្រជាពលរដ្ឋមួយចំនួននៅតាមបណ្ដាខេត្ដឆ្ងាយៗ មិនទាន់ស្គាល់ប្រាសាទអង្គរនៅឡើយទេនោះ។

ភ្ញៀវទេសចរណ៍ជាតិបានមានប្រសាសន៍ស្រដៀងគ្នាថាការបានទៅទស្សនាប្រាសាទអង្គរ ដែលជាំកេរតំណែលវប្បធម៌ប្រវត្ដិសាស្ដ្រដ៏អស្ចារ្យ គឺមិនអាចរលងបានឡើយ មានប្រាសាទចំនួនបីដែលអ្នកទេសចរណ៍ភាគច្រើនទៅកំសាន្ត រួមមានប្រាសាទអង្គវត្ដ ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម…។ ពួកគាត់បានសម្ដែងមោទកភាពដែលបានទៅកំសាន្ដ នៅខេត្ដសៀមរាបហើយបានលើក ឡើងថា ប្រាសាទអង្គរមានសោភណភាពស្រស់ស្អាតទាំងបរិស្ថាន អនាម័យ ជាពិសេសប្រាង្គប្រាសាទ បុរាណ។

របាយការណ៍របស់នាយកដ្ឋានទេសចរណ៍ និងវប្បធម៌របស់អាជ្ញាធរជាតិអប្សរា បង្ហាញថា ក្នុងរយ:ពេល ២ថ្ងៃមកនេះ មានចំនួនជាង ២ម៉ឺនាក់ ទៅមកទស្សនាក្នុងតំបន់អង្គរ ថ្ងៃសែនចិន ទី២១ ខែមករា ឆ្នាំ២០២៣ នៅតាមប្រាសាទនីមួយៗ មានចំនួន ៦,៤០២នាក់ ខណ:ដែលភ្ញៀវបរទេស ទិញសំបុត្រចូលតំបន់អង្គរ មាន ២,៨៧២នាក់។ នៅថ្ងៃចូលឆ្នាំចិនទី២២ ខែមករា ឆ្នាំ២០២៣ ភ្ញៀវខ្មែរ ចូលតាមប្រាសាទនីមួយៗសរុបមានចំនួន ១៩,៣៣៦នាក់ និងភ្ញៀវបរទេស ទិញសំបុត្រចូលតំបន់អង្គរ មាន ៣,៦២០នាក់ ដែលសរុបទាំង ២ថ្ងៃ មាន ២២,៩៥៦នាក់៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *