ព័ត៌មានជាតិ

ថៅកែហាងផឹកស៊ី “ពន្លឺជាប់ចិត្ត”វ៉ៃ,ច្របាច់ក និងគំរាមបាញ់សម្លាប់យុវជនម្នាក់ ផ្អើលក្រុងតាខ្មៅ

 

ខេត្តកណ្តាល៖ អំពេីព្រៃផ្សៃរបស់ម្ចាស់ហាង”ពន្លឺជាប់ ចិត្ត”កេីតហេតុនៅវេលាម៉ោង៨យប់ ថ្ងៃទី១៧ខែ មករា ឆ្នាំ២០២៣នៅភូមិថ្មី២សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ ម្ចាស់ហាង ពន្លឺជាប់ចិត្ត ត្រូវបានជនរងគ្រោះអះអាងថា បានប្រេីអំពេីហិង្សាលេីរូបរាងកាយ បង្ករបួសស្នាម ប្រមាថគំរាមអាយុជីវិតដោយប្រេីប្រាស់អាវុធភ្ជង់ក្បាលជាមួយនឹងការប្រើសម្ដី។គំរាមថានឹងបាញ់សម្លាប់ចោល។

បុរសអាយុ៣១ឆ្នាំរស់នៅក្រុងតាខ្មៅបានថ្លែងប្រាប់អ្នក សារព័ត៌មាន ពីដំណេីរហេតុដែលឈានដល់ការប្រេីអំពេីហឹង្សានិងប្រមាថអាយុជីវិតយ៉ាងដូច្នេះថា”កើតការណ៍កេីតឡេីងនៅម៉ោង៨នាទីយប់,ខ្ញុំបាទបានជិះម៉ូតូមក ដល់ចំណុចហាង”ពន្លឺជាប់ចិត្ត” ក៏បានប៉ះរថយន្ត១ គ្រឿងនៅមុខហាង”ពន្លឺជាប់ចិត្ត” បណ្ដាលឱ្យមានស្នាមឆ្កូតរថយន្តមួយគ្រឿងដែលគេទុកចតចោលនៅមុខហាង”ពន្លឺជាប់ចិត្ត” ពេលនោះ។ ស្រាប់តែម្ចាស់ហាង “ពន្លឺជាប់ចិត្ត” ចេញមកសំឡុតគំរាមកំហែងខ្ញុំ ដកសោម៉ូតូខ្ញុំ និងមិនឱ្យខ្ញុំទៅណាទេ។ ពេលនោះខ្ញុំសុំជួបម្ចាស់រថយន្ត ប៉ុន្តែម្ចាស់ហាងមិនឱ្យខ្ញុំជួបដើម្បីដោះស្រាយនោះទេ,គឺគាត់ជាអ្នកអះអាងទទួលខុសត្រូវ។ ពេលនោះដែរខ្ញុំក៏ទាញទូរស័ព្ទថតហាងរបស់គាត់ ហេីយគាត់បានខឹងខ្ញុំ ហេីយបានក្រៀក ក ខ្ញុំចូលក្នុងហាងរបស់គាត់ រួចបានយកកាំភ្លេីងខ្លីមកភ្ជង់ក្បាលខ្ញុំ ដោយនិយាយថា “បាញ់ហ្អែងចោលឥលូវ”,នៅពេលនោះខ្ញុំភ័យក៏សំពះសុំអង្វរគាត់ដោយលុតជង្គង់សុំទទួលខ្លួនខុសដែលជិះម៉ូតូបណ្ដាលឱ្យប៉ះពាល់រថយន្តនោះ,ពេលនោះដែរ ម្ចាស់ ហាង ពន្លឺជាប់ចិត្ត នោះ ឱ្យខ្ញុំយកទូរស័ព្ទលុបវីដេអូដែលខ្ញុំបានថត ខ្ញុំក៏យល់ព្រមលុបខ្សែវីដេអូនោះទេីប ម្ចាស់ហាងនោះអនុញ្ញាតឱ្យខ្ញុំបាទចាកចេញតែម្ដង។”

តាមការបញ្ជាក់ពីប្រភពដ៏គួរឱ្យជឿជាក់បានប្រាប់ថា ថៅកែហាង “ពន្លឺជាប់ចិត្ត”មានឈ្មោះ ឌឿន ចាន់ដារ៉ា មានតួនាទីជាប៉ូលិសស័ក្ដិ៤នៅស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ឋានៈនាយផ្នែករដ្ឋបាលសរុបនៃការិយា ល័យគ្រប់គ្រងសន្តិសុខឯកជន។ ដោយមានតួនាទីជាប៉ូលីសលោកស័ក្ដិ4,ឌឿន ចាន់ដារ៉ា ប្រេីប្រាស់កាំភ្លេីងភ្ជង់ក្បាលជនស្លូតត្រង់ និងគំរាមបាញ់សម្លាប់មនុស្សចោលដោយគ្មានញញេីត និងប្រេីប្រាស់តួនាទីជាមន្ត្រីរាជការកាងមុខជំនួញបេីកហាងផឹកស៊ី ដែលផ្ទុយនឹងច្បាប់ស្ដីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *