ព័ត៌មានជាតិ

គ្រឿងចក្រជាច្រើនគ្រឿងបានធ្វើអាជីវកម្មជីកកកាយរុករករ៉ែដីឥដ្ឋតាមដីចំណីស្ទឹងតាមដងស្ទឹងជីក្រែង

ខេត្តសៀមរាប៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាបបានឲ្យអ្នក សារព័ត៌មានដឹងថា គេឃើញគ្រឿងចក្រជាច្រើនគ្រឿងបានធ្វើអាជីវកម្មជីកកកាយរុករករ៉ែដីឥដ្ឋតាមដីចំណីស្ទឹងតាមដងស្ទឹងជីក្រែង ពេលខ្លះក៏មានការឈ្លោះ ប្រកែកគ្នាដោយសាការជីកកាយដីប៉ះពាល់ដល់កន្លែងកន្លែងកប់ខ្មោច។ ប៉ុន្តែនៅពេលដែលអ្នកសារព័ត៌មានសួរនាំបែជាពួកគាត់និយាយថា មិនហ៊ានប្រាប់ទេពួក គាត់ថា បើចង់ដឹងពិតអោយទៅមើលខ្លួនឯងទៅ។

នៅព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ អ្នកសារព័ត៌មានបានចុះទៅយកព័ត៌មានតាមសេចក្ដីផ្ដល់ព័ត៌របស់ប្រជាពលរដ្ឋនៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប បានឃើញអេស្កាចំនួន ២គ្រឿង កំពុងធ្វើសកម្មភាពជីកកកាយដីចំណីស្ទឹងដែលជាដីរដ្ឋមែន។

បុរសម្នាក់ឈ្មោះ ចិន បាននិយាយថា បច្ចុប្បន្នគាត់រស់ នៅភូមិរកា ឃុំពង្រក្រោម ស្រុកជីក្រែង គឺជាម្ចាស់អេស្កា ១គ្រឿង និងបងប្រុសរបស់គាត់រស់នៅភូមិឃុំជាមួយគ្នាក៏មានអេស្កា១គ្រឿងដែរ។ ចំពោះការជីកកកាយដីចំណីស្ទឹងនេះមានផលប្រយោជន៍ ២តំណាក់កាលដោយទី១ ដីសើលើជីកដឹកយកទៅលក់អោយប្រជាពលរដ្ឋចាក់តាមគេហដ្ឋាន និងទី២.ដីជាន់ក្រោមជាដីរ៉ែឥដ្ឋ ត្រូវជីកដឹកយកទៅលក់អោយសិប្បកម្មឡឥដ្ឋនានាក្នុងស្រុកជីក្រែង។

ប្រភពដដែលបន្តថា ចំពោះរណ្ដៅតូច ឬធំនិងរាក់ឬជ្រៅ អាស្រ័យទៅលើរ៉ែដីឥដ្ឋមានតិច ឬច្រើននៅរាក់ ឬក៏នៅជ្រៅ។ នៅពេលដែលអ្នកកាសែតសួរថា ចុះចំពោះផ្លូវ ច្បាប់ការធ្វើ អាជីវកម្មលើដីចំណីស្ទឹងដែលជាសម្បត្តិរដ្ឋដើម្បីប្រយោជន៍ផ្ទាល់ខ្នួនគិតយ៉ាងណាវិញ? លោកចិន ឆ្លើយថា គាត់មានសិល្បៈចែករំលែកហើយ ប៉ុន្តែមិនបានប្រាប់ថាចែករំលែកទៅខាងណាខ្លះនោះទេ។

ពាក់ព័ន្ធនឹងករណីខាងលើនេះអ្នកសារព័ត៌មាន បានទូរស័ព្ទទៅលោក ខឹម សំអែល អនុប្រធានការិយាល័យបរិស្ថានកសិកម្មស្រុកជីក្រែង ដើម្បីសាកសួរ ប៉ុន្តែលោក ខឹម សំអែល បែរជាឲ្យសួរទៅលោក ម៉ូវ ជា អភិបាល រងស្រុកជីក្រែង ទទួលបន្ទុកកិច្ចការនេះ។ បន្ទាប់មកអ្នកសារព័ត៌បានដាក់សំនួរ និងរូបភាពមួយចំនួនបញ្ជូនទៅអោយលោក ម៉ូវ ជា តាមប្រព័ន្ធតេលេក្រាម។ លោកបានចូលមើលហើយ តែពុំមានការឆ្លើយតប។

អង្គភាពយើងរងចាំទទួលរាល់ការបកស្រាយជុំវិញករណី នេះ ពីអ្នកពាក់ព័ន្ធផងដែរ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *