ព័ត៌មានសន្តិសុខសង្គម

កម្លាំងនគរបាលប្រឆាំងគ្រឿងញៀន ឃាត់ខ្លួនជនបរទេស​ ៤នាក់ ជាមួយគ្រឿងញៀន​ ៣០ការ៉ុង ដែលដឹកតាមរថយន្តកូរ៉េ

(ស្ទឹងត្រែង) ៖​ កម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ បានឃាត់ខ្លួនជនបរទេស ចំនួន​ ៤នាក់ ជាមួយនឹងគ្រឿងញៀនចំនួន​ ៣០ការ៉ុង ដែលដឹកតាមរថយន្តម៉ាកកូរ៉េ ១គ្រឿង ។

បើតាមកម្លាំងនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន បានឱ្យដឹងថា ប្រតិបត្តការបង្ក្រាបគ្រឿងញៀនខាងលើនេះ បានធ្វើឡើង កាលពីថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វេលាម៉ោង ០២៖៣០នាទី ដោយកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តព្រះវិហារ និងកម្លាំងនគរបាលប្រឆាំងគ្រឿងញៀនខេត្តស្ទឹងត្រែង ដែលក្រុមជួញដូរគ្រឿងញៀន ធ្វើការដោះដូរគ្នានៅចំណុចមុខស្ថានីយប្រេងឥន្ទនៈតេលាមេគង្គ តាមបណ្តោយផ្លូវជាតិលេខ៩ ស្ថិតក្នុងភូមិអូរត្រែល ឃុំថាឡាបរីវ៉ាត់ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង ។

ដោយប្រតិបត្តិការនេះ សមត្ថកិច្ចបានធ្វើការបង្ក្រាបជាក់ស្តែង ឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ គឺទី​ ១.ឈ្មោះ ខាំ ឡេហឺ (KHAM LEE HER) ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិឡាវ កាន់លិខិតឆ្លងដែនលេខ P3138543​ ទី២.ឈ្មោះ សាឡាំ ផុន ភេទប្រុស អាយុ​ ៣៣ឆ្នាំ ជនជាតិថៃ ព្រមទាំងចាប់យកវត្ថុសង្ស័យជាសារធាតុញៀន ចំនួន​ ៣០ការ៉ុង​ និងរថយន្ត ចំនួន​ ១គ្រឿង ម៉ាក TOYTA Hilux Rally ពណ៌ស ពាក់ផ្លាកលេខ 2AT-5389 ទូរសព្ទចំនួន​ ២គ្រឿង​ លិខិតឆ្លងដែន ១ច្បាប់ រួចក៏បន្តតាមឃាត់ខ្លួននៅចំណុចផ្ទះសំណាក់មួយកន្លែងស្ថិតនៅភូមិរាជានុកូល សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង បានឃាត់ជនសង្ស័យ ២នាក់ បន្ថែមទៀត ឈ្មោះ MR. JAROEN SAE LAO ភេទប្រុស អាយុ​ ៣២ឆ្នាំ ជនជាតិថៃ កាន់លិខិតឆ្លងដែនលេខ AC7483332 ២.ឈ្មោះ អៀ ថរ (IA THO) ភេទស្រី អាយុ ២៧ឆ្នាំ ជនជាតិឡាវ កាន់លិខិតឆ្លងដែនលេខ P2969632 រថយន្ត ១គ្រឿង ម៉ាក TOYO​ TA Hilux Revo ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-6505 ទូរសព្ទដៃ ២គ្រឿង លិខិតឆ្លងដែន ២ច្បាប់ ។

សូមបញ្ជាក់ថា ករណីបង្ក្រាបគ្រឿងញៀននេះ សមត្ថកិច្ច ឃាត់ខ្លួនជនសង្ស័យ ចំនួន ៤នាក់ ជនជាតិថៃ​ ២នាក់ ជនជាតិឡាវ ២នាក់ និងវត្ថុតាងគ្រឿងញៀន​ ៣០ការ៉ុង​ រថយន្តទំនើប​ ២គ្រឿង ហើយបានបញ្ជូនទៅកាន់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដើម្បីបន្តនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *