បន្ទាយមានជ័យ ÷ ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋាន បានរាយការណ៍ប្រាប់ថា! បុគ្គលដែលហ៊ានបើកល្បែង(តាមអនឡាញ )៣កន្លែង ស្ថិតនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រហែលមានខ្នងបង្អែក រឹងមាំ ហើយមានឥទ្ធិពលទៀតផង ទើបហ៊ានធ្វើអ្វីៗតាមទំនើងចិត្ត ។
ជាងនេះទៅទៀត ប្រជាពលរដ្ឋក្នុង ក្រុងប៉ោយប៉ែតដាក់ការសង្ស័យ មន្ត្រីអាជ្ញាធរនិងសមត្ថកិច្ចពាក់ព័ន្ធក្នុងមូលដ្ឋាន សម្ងំទទួលលាភសក្ការៈ និងផលប្រយោជន៍ ខ្លះៗពីម្ចាស់ទីតាំងល្បែងសុីសង ទាំង៣កន្លែងនេះ ផងក៏មិនដឹង ទើបមានបើកល្បែងដូចជាតាមអនឡាញ ទុកឲ្យក្រុមញៀនល្បែងទាំងនោះទៅលេងគគ្រឹកគគ្រេង គ្មានការទប់ស្កាត់ និងបង្ក្រាប! ទាល់តែសោះ។
មជ្ឈដ្ឋានខាងក្រៅ .! និងប្រជាពលរដ្ឋរស់នៅក្បែរទីតាំងនោះ រងការរិះគន់ចំៗថា! បើគ្មានការឃុបឃិតគ្នា ជាប្រព័ន្ធ ហើយមានខ្នងបង្អែក រឹងមាំ ទេនោះមិនអាចបើកបានឡើយ។
គួរបញ្ជាក់ផងដែរថាទីតាំងទាំង ៣កន្លែង ស្ថិតភូមិប៉ាលិល័យ1 សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត(មាន២ទីតាំង)និងភូមិក្បាលស្ពាន1 សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត កំពុងឲ្យបក្សពួកកៀងគរក្រុមញៀនល្បែងគ្រប់ទិសទីឲ្យមកលេងភ្នាល់ចាក់លុយ ចាញ់ឈ្នះ រាប់លាន.រៀល ដល់ រាប់ពាន់.ដុល្លារ ឯណោះ(ពោលគឺ)ចាក់លុយច្រើនៗ ទៅតាមការកំណត់គ្នា គូរធម្មតា ឬគូរពិសេស ហើយនាំគ្នា ហ៊ោ កញ្ជ្រៀវ យ៉ាងសប្បាយ មិនខ្វល់អ្វីនោះទេ ។
ប្រភពដដែលបានបន្ថែមថា! ក្តីកង្វល់ របស់ប្រជាពលរដ្ឋសព្វថ្ងៃនេះ មានការព្រួយបារម្មណ៍យ៉ាងខ្លាំង បញ្ហាសុខទុក្ខ និងសុវត្ថិភាពគ្រួសារ របស់ពួកគាត់ ព្រោះថា! ទីណាមានល្បែងស៊ីសង ទីនោះមិនយូរមិនឆាប់នោះទេ និងកើតមានអំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ ជាពិសេស អំពើហឹង្សារ ក្នុងគ្រួសាថារ ជាក់ជាមិនខាន។
អង្គភាពសារព័ត៌មានយើងខ្ញុំ ធ្វើការផ្សព្វផ្សាយនេះ ដើម្បីពាំនាំដំណឹងអំពីសកម្មភាព ក៏ដូចព្រឹត្តិការណ៍ ក្នុងការជំរាបជូន ដល់ស្ថាប័នពាក់ព័ន្ធឲ្យបានជ្រាប់ ក៏សំណូមពរទៅដល់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ជាពិសេស ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជួយចាត់មន្ត្រីក្រោម ឧិវាទ ចុះទប់ស្កាត់ ទង្វើមិនប្រក្រតី របស់ បុគ្គលដែលហ៊ានបើកល្បែងតាមអនឡាញ ក្នុងភូមិសាស្ត្រខាងលើ ជាបន្ទាន់ផង ដើម្បីពង្រឹងសន្តិសុខសង្គម៕
អង្គភាពយើងនិងរងចាំការស្រាយរៀងរាល់ធ្វើការ។