ព័ត៌មានសន្តិសុខសង្គម

អាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ៦នាក់ បញ្ជូនទៅតុលាការ និងមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ ៖ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ ៥នាក់ ទៅតុលាការ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ រីឯម្នាក់ទៀតបញ្ជូនទៅមណ្ឌលកែប្រែឱកាសខ្ញុំ ពាក់ព័ន្ធករណីប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ។

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង ២ករណី រួមមាន៖

*ករណីទី១៖ នៅថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌកំបូល បានធ្វើការឃាត់ខ្លួនជនសង្ស័យ០៥នាក់ ជាបន្តបន្ទាប់ ពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន នៅចំណុចខ្ទមទុកចោល ក្នុងភូមិពង្រ សង្កាត់ឪឡោក ខណ្ឌកំបូល និងចំណុចក្នុងភូមិកន្លែងគល់ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ៖ គ្រឿងញៀនក្រាមសថ្លាសរុបចំនួន ៤កញ្ចប់, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនចំនួន០១ រួមនឹងសម្ភារមួយចំនួនទៀត។

ជនសង្ស័យទាំង ៥នាក់ រួមមាន ៖
១-ឈ្មោះ យឿន សុថា ហៅ អាញ៉ាញ់ ភេទប្រុស អាយុ ៤០ឆ្នាំ
២-ឈ្មោះ រុណ សុផាត ភេទប្រុស អាយុ ៣៨ឆ្នាំ
៣-ឈ្មោះ មល មែក ភេទប្រុស អាយុ ២៣ឆ្នាំ
៤-ឈ្មោះ វិន ម៉េងហុង ភេទប្រុស អាយុ ១៧ឆ្នាំ
៥-ឈ្មោះ រើន បូរី ភេទប្រុស អាយុ ២៥ឆ្នាំ។

*ករណីទី២៖ កាលពីថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋផ្តល់ព័ត៌មានមកកាន់កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមរយៈលេខទូរស័ព្ទបន្ទាន់ ១២៩១ របស់មណ្ឌលបញ្ជាប្រតិបត្តិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីសុំកិច្ចអន្តរាគមន៍លើបុរសម្នាក់ប្រើប្រាស់គ្រឿងញៀនរហូតបាត់បង់ស្មារតី បង្កការអុកឡុកក្នុងគ្រួសារ នៅចំណុចផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

បន្ទាប់ពីទទួលបានព័ត៌មានភ្លាម កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌមានជ័យ បានចុះទៅដល់ទីតាំងដែលបានរាយការណ៍ ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ឹម សុគន្ធី ភេទប្រុស អាយុ ៣៤ឆ្នាំ ដើម្បីយកមកអនុវត្តតាមនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *