ព័ត៌មានសន្តិសុខសង្គម

រដ្ឋបាលជលផលខេត្តកណ្ដាល បង្ក្រាបការនាំចូលបង្កងខុសច្បាប់ជិត ១តោន គ្មានវិញ្ញាបនបត្រច្បាស់លាស់

រដ្ឋបាលជលផលខេត្តកណ្ដាល ចាប់​បាន​រថយន្ត ១គ្រឿង ដឹក​បង្កង​ខុសច្បាប់ ទម្ងន់​ជិត ១តោន ដែល​នាំចូល​មកពី​ក្រៅ​ប្រទេស ពុំ​មាន​លិខិត​បញ្ជាក់​អំពី​គុណភាព​នាំចូល​ច្បាស់លាស់ ។

ប្រតិបត្តិការ​នេះ​ បាន​ធ្វើ​ឡើង ​កាលពី​យប់​រំលង​អធ្រាត្រ ​ថ្ងៃ​ទី៤ ខែ​កញ្ញា ឆ្នាំ២០២៤ នៅ​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល ។

តាម​ការ​បញ្ជាក់​ពី​ លោក ហេង សុភា​រិ​ទ្ធ នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​កណ្ដាល បាន​ឱ្យដឹងនៅ​ថ្ងៃ​ទី៧ ខែ​កញ្ញា ឆ្នាំ២០២៤ នេះថា លោក គួច ចំរើន អភិបាលខេត្ត​កណ្តាល បាន​បញ្ជា​ឱ្យ​លោក​ចុះ​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ​ សហការ​ជាមួយ​កម្លាំង​អាវុធហត្ថ ធ្វើការ​ឃាត់​រថយន្ត​ ១​គ្រឿង ដែល​មាន​ពាក់​ផ្លាក​លេខ ភ្នំពេញ 3G-5776 ដឹក​បង្កង​ខុសច្បាប់​ចំនួន ២៦ធុង ស្មើនឹង​ទម្ងន់​ជិត ១តោន ។

លោក ហេង សុភារិទ្ធ បន្ត​ថា ចំពោះ​ការ​ឃាត់​នេះ​ដែរ មកពី​ម្ចាស់​រថយន្ត​មិន​ព្រម​សហការ​គ្នា​ជាមួយ​សមត្ថកិច្ច ដោយ​កន្លងមក មន្ត្រី​ជំនាញ ក៏​ធ្លាប់​បាន​ធ្វើការ​ណែនាំ​ច្រើន​សារ​មក​ហើយ ប៉ុន្តែ​ម្ចាស់​បង្កង និង​ម្ចាស់​រថយន្ត នៅតែ​រឹងទទឹង និង​ហ៊ាន​ប្រមាថ​ទៅ​លើ​មន្ត្រី​ជាច្រើនលើក​ទៀត​ផង ។

គួរឱ្យដឹងដែរថា ចំពោះ​បង្កង​ដែល​រឹបអូស​បាន​មាន​ទម្ងន់​ជិត ១ តោននេះ បាន​ងាប់​ស្អុយរលួយ​អស់ គឺ​ត្រូវ​សម្រេច​កប់​ចោល​តែម្ដង ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *