ព័ត៌មានជាតិ

ស្ពានអណ្តោត កំពុងផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងការធ្វើដំណើរ ពិសេសក្នុងរដូវវស្សានេះ!

ស្ពានអណ្តោត ត្រូវបានកសាងឡើងជំនួសឱ្យស្ពានចាស់ ដែលមានកម្ពស់ទាប
និងមានប្រវែងប្រហែលត្រឹមជាង ១០ម៉ែត្រ ។ ស្ពាននេះ ត្រូវបានកសាងដើម្បីភ្ជាប់
ពីស្រុកក្រូចឆ្មារ ឆ្ពោះទៅកាន់ទីរួមស្រុកតំបែរ ខេត្តត្បូងឃ្មុំ ដែលបានជួយសម្រួលដល់
ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ពិសេសនាពេលកម្ពស់ទឹកឡើងខ្ពស់នារដូវវស្សា។

បន្ថែមពីនេះ តំបន់ស្រុកក្រូចឆ្មារ និងស្រុកតំបែរ គឺជាតំបន់ពោរពេញទៅដោយ
ដំណាំកសិឧស្សាហកម្ម ដែលស្ពាននេះបានក្លាយជាមធ្យោបាយដ៏មានសារៈប្រយោជន៍
ក្នុងការដឹកជញ្ជូនកសិផលសម្រាប់ធ្វើការលក់ទៅកាន់ទីផ្សារ ដោយធ្វើដំណើរឆ្ពោះចេញទៅ
ផ្លូវជាតិលេខ៧១C តទៅស្ពានស្ទឹងត្រង់-ក្រូចឆ្មារ និងឆ្ពោះទៅភូមិភាគកណ្តាល
នៃព្រះរាជាណាចក្រកម្ពុជា ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *