ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរមុខតំណែង លោកវរសេនីយ៍ឯក ដេ ម៉ៅ អត្តលេខ ៤០២៧៧ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។
ជាមួយគ្នានេះ ក្នុងសេចក្ដីប្រកាសក៏បានសម្រេចតែងតាំង លោកវរសេនីយ៍ទោ ខាន់ សាវឿន អត្តលេខ ២៦២៧៧ នាយរងការិយាល័យ ទៅជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕