(ព្រៃវែង) ៖ មានករណីចោរឆក់ខ្សែ-ក មិនបានសម្រេច កាលពីវេលាម៉ោង ១៣ ៖ ២០ នាទី នាថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចភូមិបារាយណ៍លិច សង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង បង្កដោយជនសង្ស័យមានគ្នា ចំនួន ០២ នាក់ ។
ជនសង្ស័យទាំង ០២ នាក់ ទី១.ឈ្មោះ វីត កក្កដា ភេទប្រុស អាយុ ១៧ ឆ្នាំ និងទី២.ឈ្មោះ ជា វិដេត ភេទប្រុស អាយុ ១៨ ឆ្នាំ អ្នកទាំងពីរនាក់ មានទីលំនៅភូមិក្រោលគោ ឃុំក្រគរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ។
ករណីឆក់ខ្សែ-កនេះ ជនសង្ស័យបានជិះម៉ូតូ ០១ គ្រឿង ម៉ាក Honda Dream C125 ពណ៌ខ្មៅ អត់មានផ្លាកលេខ ស៊េរីឆ្នាំ២០២២ បានជិះទៅឆក់ខ្សែ-កជនរងគ្រោះឈ្មោះ នូវ មិនា ភេទស្រី អាយុ ៣៣ ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិព្រៃខ្លា ឃុំព្រៃកណ្ដៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ ខណៈពេលកំពុងធ្វើសកម្មភាពទាញយកខ្សែ-ក ក៏បានដួលម៉ូតូនៅនឹងកន្លែងកើតហេតុតែម្តង ហើយត្រូវប្រជាពលរដ្ឋជួយចាប់ឃាត់ខ្លួនបាន ប្រគល់ជូនសមត្ថកិច្ចសង្កាត់បារាយណ៍ ក្រុងព្រៃវែង ខេត្តព្រៃវែង ភ្លាមៗតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការនគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ៕