ព័ត៌មានសន្តិសុខសង្គម

ឃាត់ខ្លួនក្រុមសង្ឃក្លែងក្លាយ ១២នាក់ រកឃើញថ្នាំញៀនមួយចំនួន

កម្លាំងសមត្ថកិច្ច ធ្វើការឃាត់ព្រះសង្ឃក្លែងក្លាយ ចំនួន ១២ នាក់ យកទៅចាត់ការតាមនីតិវិធី ក្រោយយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “ប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ និងរក្សាទុកដោយខុស ច្បាប់នូវសារធាតុញៀន ។

ការឃាត់ខ្លួនព្រះសង្ឃខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ២១ ៖ ៤០ នាទីយប់ ថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យទាំង ១២នាក់ រួមមាន៖
១. ឈ្មោះ សេង តុលា ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិចាក់ជ្រុំ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន) ។

២. ឈ្មោះ អឿន សុភា ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិស្រែជាខាងជើង ឃុំស្រែជាខាងជើង ស្រុកដងទង់ ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ។

៣. ឈ្មោះ ជាង ប៊ុនធាន ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិកូនសត្វ ឃុំកូនសត្វ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ។

៤. ឈ្មោះ សាំង សៀងហៃ ភេទប្រុស អាយុ ១៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ័រជុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ។

៥. ឈ្មោះ ហ៊ុន យ៉ាង ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិប្រហាល ឃុំតាលោសែនជ័យ ស្រុកពោធិ៍សាត់ ខេត្តពោធិ៍សាត់ “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ។

៦. ឈ្មោះ ធឿន បូ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃ២ ឃុំស្រែកជាខាងជើង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ។

៧. ឈ្មោះ សាំង វិចិត្រ ភេទប្រុស អាយុ ២០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិជ័រដុំ ឃុំក្រាំងត្បូង ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន) ។

៨. ឈ្មោះ បាំង នី ភេទប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិអង្គខ្លី ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន) ។

៩.​ ឈ្មោះ សៅ ឡា ភេទប្រុស អាយុ ៤៥ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ័រដុំ ឃុំក្រាំង ក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត “ក្លែងជាសង្ឃ” (មានសារធាតុញៀន) ។

១០.​ ឈ្មោះថា លីនណា ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិដំបូកខ្ពស់ ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ខេត្តកំពត “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ។

១១. ឈ្មោះ ណន ចាន់នី ភេទប្រុស អាយុ ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិជ័រជុំ ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត ខេត្តកំ “ក្លែងជាសង្ឃ” (គ្មានសារធាតុញៀន) ។

១២. ឈ្មោះ ហង្ស វាស្នា ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជន្លង ឃុំដា ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង “ជាអ្នកបើករថយន្ត” (គ្មានសារធាតុញៀន) ។

វត្ថុតាងចាប់យកជាក់ស្តែង រួមមាន៖
១. បាត្រសម្រាប់ស្តាយដើរបិណ្ឌបាត្រយកប្រាក់ពីប្រជាពលរដ្ឋ ចំនួន ០៤
២. ថង់យាម ចំនួន ០៦
៣. ស្បង់ជីពរ ចំនួន ០៣
៤. រថយន្ត ០១ គ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ 2BC-6480
៥. ក្រាមពណ៌សថ្លា សង្ស័យជាគ្រឿងញៀន ចំនួនមួយបំពង់ទុយោ (ច្រកបំពង់ទុយោពណ៌ក្រហម ជារបស់ជនសង្ស័យ ឈ្មោះ បាំង នី)
៦. ឧបករណ៍សម្រាប់ជក់គ្រឿងញៀនមួយចំនួន ជារបស់ជនសង្ស័យឈ្មោះ សេង តុលា ។

សមត្ថកិច្ច បានឱ្យដឹងថា​ មុនពេលកើតហេតុ បានទទួលពត៌មានពីប្រជាពលរដ្ឋប្រាប់ថា មានជនសង្ស័យមួយក្រុម ដែលតែងតែចេញធ្វើសកម្មភាពយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈ កំពុងនាំគ្នាជិះរថយន្ត ០១ គ្រឿង ម៉ាកតូយ៉ូតាហាយលែនឌ័រ (TOYOTA HIGHLANDER) ពណ៌សំបកឪឡឹក ពាក់ផ្លាកលេខ ភ្នំពេញ 2BC-6480 ដើម្បីចេញទៅដើរសកម្មភាព តាមខេត្តផ្សេងៗ ។

បន្ទាប់ពីទទួលបានដំណឹងនេះភ្លាម កម្លាំងសមត្ថកិច្ចនគរបាល បានជិះម៉ូតូដេញតាម និងឃាត់ខ្លួនជនសង្ស័យ ចំនួន ១២ នាក់ នៅចំណុចផ្លូវបេតុង ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ រួមនឹងវត្ថុតាងចាប់យកជាក់ស្តែងខាងលើ នាំយកមកធ្វើការសាកសួរនៅផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ តែម្តង ។

ក្រោយការសាកសួរ ក្រុមជនសង្ស័យ បានឆ្លើយសារភាព ពួកខ្លួនពិតជាបានធ្វើសកម្មភាពយកស្បង់ចីពររបស់ព្រះសង្ឃមកស្លៀកពាក់ ក្លែងជាព្រះសង្ឃដើរបិណ្ឌបាត “យកប្រាក់” ពីប្រជាពលរដ្ឋតាមទីសាធារណៈប្រាកដមែន ដោយឈ្មោះ ហង្ស វាស្នា ជាអ្នកបើករថយន្ត ដឹកទៅដាក់តាមគោលដៅ ត្រូវដើរបិណ្ឌបាត្របោកប្រាស់យកប្រាក់ពីប្រជាពលរដ្ឋ តាមទីសាធារណៈនៅម្តុំលូប្រាំ ខណ្ឌមានជ័យ រាជធានីភ្នំពេញ និងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយប្រមូលបានប្រាក់ ចំនួន ៦០ ០០០៛ (ប្រាំមួយម៉ឺនរៀល) ទៅ ៧០ ០០០៛ (ប្រាំពីរម៉ឺនរៀល) ក្នុង ០១ នាក់ ហើយឈ្មោះ ហង្ស វាស្នា ភេទប្រុស ជាអ្នកបើករថយន្ត យកប្រាក់ថ្លៃដឹកជញ្ជូន ក្នុង ០១ នាក់ ចំនួន ១៥ ០០០៛ (មួយម៉ឺនប្រាំពាន់រៀល) ទៅចំនួន ២០ ០០០៛ (ពីរម៉ឺនរៀល) ។

លុះនៅម៉ោងកើតហេតុខាងលើ គឺពួកខ្លួន (អ្នកធ្លាប់ដើរបិណ្ឌបាត្រ កន្លងមក និងអ្នកទើបមករៀនសូត្រធម៌ដើម្បីដើរចេញបិណ្ឌបាត្រ បាននាំគ្នាជិះរថយន្តបំណងទៅដើរធ្វើសកម្មភាព នៅខេត្តបន្ទាយមានជ័យ និងខេត្តផ្សេងៗទៀត ស្រាប់តែមានកម្លាំងសមត្ថកិច្ចនគរបាលចុះមកបង្ក្រាបជាក់ស្តែង ។

បច្ចុប្បន្ន ជនសង្ស័យ ត្រូវបានបញ្ជូនទៅផ្នែកព្រហ្មទណ្ឌ ដើម្បីចាត់ការតាមនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *