- កាដូឆ្នាំថ្មីសម្រាប់ប្រជាពលរដ្ឋរស់នៅក្នុងខេត្តបាត់ដំបង
អ្នកឧកញ៉ា ភួ វាសនា ដាក់ឱ្យដំណើរការ App សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដើម្បីជាប្រយោជន៍ទៅដល់អាជីវករ និងភ្ញៀវជាតិ និងអន្តរជាតិដែលធ្វើដំណើរមកកម្សាន្តនៅក្នុងខេត្តបាត់ដំបង។
បងប្អូនមកលេងសង្ក្រាន្តកុំភ្លេចដោនឡូតម្នាក់មួយ!
ដើម្បីជាការអបអរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ អ្នកឧកញ៉ា ភួ វាសនា ប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបង បានប្រកាសដាក់ឱ្យប្រើប្រាស់ ជាផ្លូវការ នូវកម្មវិធីលើទូរស័ព្ទដៃ (App) សភាពាណិជ្ជកម្មខេត្តបាត់ដំបង មានឈ្មោះថា «BCC KH» ដែលនឹងមានសេវាកម្មផ្សេងៗគ្រប់ទីកន្លែងក្នុងខេត្តបាត់ដំបង ដ៏សម្បូរបែបប្រមូលផ្តុំនៅលើ App ងាយស្រួលសម្រាប់អ្នកប្រើប្រាស់ ឬត្រូវការសេវាកម្ម។ បងប្អូនប្រជាពលរដ្ឋ ដែលអញ្ជើញមកកម្សាន្តសប្បាយកម្មវិធី សង្ក្រាន្តខេត្តបាត់ដំបង កុំភ្លេចដោនឡូត App កម្មវិធី «BCC KH» ទុកលើទូរស័ព្ទដៃម្នាក់មួយផង។
អ្នកឧកញ៉ា ប្រធានសភាខេត្តបាត់ដំបង បានលើកឡើងលើទំព័រហ្វេសប៊ុកថា កាដូចូលឆ្នាំខ្មែរពីសភាពាណិជ្ជកម្មខេត្តបាត់ដំបង តំឡើងនៅ App សភាពាណិជ្ជកម្មខេត្តបាត់ដំបង ដែលបង្ហាញលោកអ្នកទៅដល់គ្រប់ទិសទី។ លោកអ្នកអាចស្វែងរក ផលិតផលក្នុងខេត្តបាត់ដំបងដ៏ច្រើន ដូចជា៖ កន្លែងដើរលេងកម្សាន្ត ពេលព្រឹក ពេលថ្ងៃ និងពេលរាត្រី, កន្លែងញ៉ាំអាហារឆ្ងាញ់ៗ ពិសេសៗ, កន្លែងស្នាក់នៅស្អាតៗ និងតម្លៃសមរម្យ, ផលិតផលគ្រប់ប្រភេទ, សក្តានុពល និងឱកាសវិនិយោគ, គ្រប់ប្រភេទអាជីវកម្មទាំងអស់ក្នុងខេត្ត និងសេវាកម្មផ្សេងៗដែលមានក្នុងខេត្តបាត់ដំបង។
អ្នកឧកញ៉ា ភួ វាសនា បានបន្ថែមទៀតថា ក្រុមការងារសភាពាណិជ្ជកម្មខេត្តបាត់ដំបង រង់ចាំបងប្អូនម្ចាស់អាជីវកម្មទាំងអស់នៅស្នាក់ការសភាពាណិជ្ជកម្ម ដើម្បីបញ្ជូលទិន្នន័យ ផលិតផល និងសេវាកម្មរបស់បងប្អូនទាំងអស់ដាក់ទៅក្នុង App សភាពាណិជ្ជកម្មខេត្តបាត់ដំបង។
លោកអ្នកគ្រាន់តែមាន ឈ្មោះយីហោ, រូបភាពផលិតផល ឬសេវាកម្ម ( ឈ្មោះ និងតម្លៃ), ទីតាំងផែនទី និងលេខទូរស័ព្ទ។ អ្នកឧកញ៉ា បញ្ជាក់ថាក្រុមការងារនឹងបញ្ចូលជូន តម្លើងជូនដោយឥតគិតថ្លៃ។
ខេត្តបាត់ដំបងអាចរាប់ជាខេត្តមួយដែលមានសំណាងខ្ពស់ដែលមានអ្នកឧកញ៉ាវ័យក្មេង ភួ វាសនា ជាប្រធានសភាពាណិជ្ជកម្មខេត្តបាត់ដំបងដែលតែងតែធ្វើនុវានវត្តន៍ទៅលើវិស័យកំណើនសេដ្ឋកិច្ចនៅក្នុងខេត្ត៕