ព័ត៌មានជាតិ

ក្រុមមន្ត្រីជំនាញរបស់ក្រសួងបានសម្រេចប្តូរចំណងជើងពីសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ទៅជាសេចក្តីព្រាងច្បាប់ស្ដីពី….

ក្រុមមន្ត្រីជំនាញរបស់ក្រសួងបានសម្រេចប្តូរចំណងជើងពីសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ទៅជាសេចក្តីព្រាងច្បាប់ស្ដីព ប្រព័ន្ធទឹកកខ្វក់ មុននឹងដាក់ឆ្លងយោបល់កិច្ចប្រជុំអន្តរក្រសួង ដែលនឹង ប្រព្រឹត្តទៅនៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២

ថ្ងៃព្រហស្បតិ៍ ១៣កើត ខែភទ្របទ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តម ប៉ាល់ ចន្ទតារា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុមការងារ បានអញ្ជើញដឹកនាំកិច្ចប្រជុំផ្ទៃក្នុងបន្តពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ដែលរៀបចំឡើងដោយក្រុមជំនាញការនៃទីភ្នាក់ងារ JICA ជាមួយនឹងក្រុមមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង ដើម្បីប្រមូលធាតុចូលបន្ថែមសំដៅឱ្យការរៀបចំច្បាប់នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងបម្រើឧត្ដមប្រយោជន៍ជាតិជារួម។

អង្គប្រជុំបានពិភាក្សា និងសម្រេចប្តូរចំណងជើងពីសេចក្តីព្រាងច្បាប់ស្តីពីទឹកកខ្វក់ និងប្រព័ន្ធលូ ទៅជាសេចក្តីព្រាងច្បាប់ស្ដីពីប្រព័ន្ធទឹកកខ្វក់ មុននឹងដាក់ឆ្លងយោបល់កិច្ចប្រជុំអន្តរក្រសួង ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២២។

ឯកឧត្ដមរដ្ឋលេខាធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រុមការងារ ដែលបានចូលរួមយ៉ាង ផុលផុសក្នុងការផ្ដល់មតិយោបល់ប្រកបដោយខ្លឹមសារ និងដែលបានផ្តល់ធាតុចូលសំខាន់ៗដើម្បីឱ្យការរៀបចំសេចក្ដីព្រាងច្បាប់នេះមានអត្ថន័យគ្រប់គ្រាន់អាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *