#ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ និងមេបញ្ជាការរ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ
រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២
#លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែខេត្តបាត់ដំបង ។
ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងនៃគណៈអភិបាលស្រុក មេបញ្ជាការរងខេត្ដ មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមច្រើនរូបផងដែរ។
Related Articles
នគរបាលឃាត់យុវជនម្នាក់យកទៅសាកសួរសង្ស័យថា ជាអ្នកចែកចាយសម្ភារៈអាសអាភាសដោយខុសច្បាប់
ភ្នំពេញ÷នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣ កម្លាំងនគរ បាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជនបានឃាត់ខ្លួនយុវជនម្នាក់ យកមកសាកសួរបន្តនៅនាយក ដ្ឋាននគរបាលការជួញដូរមនុស្សនិងការពារអនីតិជននៃ អគ្គស្នងការនគរបាលជាតិ សង្ស័យថា ជាអ្នកចែកចាយ សម្ភារៈអាសអាភា-សដោយខុសច្បាប់។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះក្រោមការបញ្ជាដឹក នាំដោយនាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលបង្ហាញពី លោកស្រីឧត្តមសេនីយ៍ទោ ស៊ឹម ផាណុំ ប្រធាននាយក ដ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន បានបញ្ជាកម្លាំងការិយាល័យប្រឆាំងការជួញ ដូរមនុស្សក្នុងប្រទេស ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សាវ សុបញ្ញា អនុប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជន សហការជាមួយកំលាំងស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការ សម្របសម្រួលដោយ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងលោក ផន សុធារិទ្ធ ជាក្រឡាបញ្ជីអមផង បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិ ជន នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌទួលគោក កម្លាំងប៉ុស្តិ៍រដ្ឋបាលនគរបាលទឹកល្អក់ទី១ និងលោកមេភូមិ១៣ បានចុះឆែកឆេរលំនៅឋានមួយកន្លែង ស្ថិតក្នុងផ្ទះលេខ ១០៥អឺ១ហ្សិត ផ្លូវលេខ១២២ ភូមិ១៣ សង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ […]
កម្លាំងសមត្ថកិច្ចជាង ២០០០នាក់ នឹងដាក់ពង្រាយការពារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី
ភ្នំពេញ៖ សមត្ថកិច្ចគ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ សម្រាប់ការពារក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែររយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤។ នេះបើយោងតាមការឱ្យដឹងពី លោក វរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ លោក វរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់ថា កម្លាំងសមត្ថកិច្ចរបស់ស្នងការនគរបាលរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច រួមទាំងមធ្យោបាយ និងសម្ភារ បម្រើលើកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរណ៍ជាតិ អន្តរាជាតិ ដែលទៅកម្សាន្តសប្បាយរីករាយនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ ឆ្លងតាមរយៈកិច្ចប្រជុំកាលពីពេលថ្មីៗនេះ លោក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានប្រជុំផ្សព្វផ្សាយកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដោយយោងទៅតាមផែនការដាក់ចេញដោយអគ្គស្នងការដ្ឋាននគរបាលជាតិក៏ដូចជាផែនការរបស់រដ្ឋបាលរាជធានីភ្នំពេញ។ លោកឧត្តមសេនីយ៍ ជួន ណារិន្ទ បានបញ្ជាក់ថា គ្រោងប្រើប្រាស់កម្លាំងប្រមាណជាង ២០០០នាក់ ដែលបំពាក់ទៅដោយឧបករណ៍ សម្ភារដែលបម្រើឱ្យកិច្ចការពារសន្តិសុខ ក្នុងនោះមានកម្លាំងល្បាតត្រួតពិនិត្យជាប្រចាំ […]
ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់លោកហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយធ្លាក់អាចម៍តាមផ្លូវធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ។
ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់លោកហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយធ្លាក់អាចម៍តាមផ្លូវធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ បាត់ដំបង:ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រិយមិត្តអ្នកស្តាប់ បានដឹងហើយថា បាត់ដំបងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំង២៥ខេត្ត.ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វែងខ្វាត់ និងប្រព័ន្ធធារាសាស្រ្ត ជាពិសេសក្រុងបាត់ដំបងជាក្រុងមួយដែលបានធ្វើនុវានវត្តន៍ និងជាទីក្រុងរំដួល៣ទង ប៉ុន្តែទន្ទឹមនិងនោះក៏មានរឿងរាវ បញ្ហា មិនចេះចប់ មិនចេះហើយ មិនចាញ់ខេត្ដដទៃដែរ។ តែងតែបង្កឲ្យមតិមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរ សួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងការអនុវត្តន៍មិនមានតម្លាភាព ។ ថ្មីៗនេះឃើញមានឈ្មួញ១ក្តាប់តូចតែងតែបង្ករ នូវការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើប្រកបរបរអជីវកម្មផ្សេងៗដើម្បីចញ្ចឹមជីវិតជាពិសេស រថយន្តដឹកដីធន់ តូចធំ របស់អស់លោកឈ្មួញមួយចំនួនមិនបានអនុវត្តន៍តាមសារចរណ៍ណែនាំរបស់មន្ត្រីសណ្តាប់ធ្នាប់សារធារណៈនោះទេ មិនប៉ុណ្ណោះបង្ករនូវភាពភ័យខ្លាចដល់ប្រជាពលរដ្ឋព្រោះអស់លោកតាកុងឡានមួយចំនួនបើកបរលើសល្បឿនដែលច្បាប់បានកំណត់ តែបែជាអជ្ញាធរហាក់បីដូចជាមិនអើពើ ចំពោះសុខទុក្ខនិងការធ្វើដំណើ របស់ពលរដ្ឋទាល់តែសោះ បានជាបណ្តែតបណ្តោយឲ្យឈ្មួញមួយក្តាប់តូច ធ្វើតាមអំពើចិត្ត។ ប្រមុខរាជរដ្ឋាភិបាលលោកបង្កើតឲ្យមានថ្នាក់ដឹកនាំ ខេត្ត ក្រុង/ ស្រុក ឃុំ/សង្កាត់ គឺដើម្បីឲ្យអស់លោកមើកថែរក្សាការពារពលរដ្ឋ និងជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាល ។ សូមបញ្ជាក់ជាថ្មីម្តងទៀតកាលពីថ្ងៃទី០៥. ខែធ្នូ ឆ្នាំ២០២៣នេះ មានរអ៊ូរទាំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែល រស់នៅតាមដងផ្លូវលំភូមិ ភូមិចែងក្តាឃុំ […]