ព័ត៌មានជាតិ

អង្គការក្រុមការងារដោះស្រាយទំនាស់ បានសហការជាមួយមន្ទីរព័ត៌មានខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះក្នុងការសរសេរសារព័ត៌មានខ្លីព័ត៌មានអនឡាញបែបសន្តិភាព។

អង្គការក្រុមការងារដោះស្រាយទំនាស់ បានសហការជាមួយមន្ទីរព័ត៌មានខេត្តបាត់ដំបង បើកវគ្គបណ្តុះបណ្តាលមូលដ្ឋានគ្រឹះក្នុងការសរសេរសារព័ត៌មានខ្លីព័ត៌មានអនឡាញបែបសន្តិភាព
——————-
បាត់ដំបង:ព្រឹកថ្ងៃព្រហស្បតិ៍ ១៣ កើត ខែមាឃ ឆ្នាំថោះ
បញ្ចស័ក ពុទ្ធសករាជ ២៥៦៧
ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ វគ្គបណ្តុះបណ្តាលនោះស្ថិតក្រោមអធិបតីភាពឯកឧត្តមផេង សិទ្ធីអភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម សុខ លូអភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង
និងមានការអញ្ជើញចូលរួមពីលោក សួស សុភក្រ្ត័ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបង រួមទាំងសហការីក៏ ព្រមទាំងកញ្ញា ស្រី សុធាវី នាយិកាអង្គការ នឹងសហការីបានអញ្ជើញចូលរួមដូចជាអ្នកសារព័ត៌មាន នឹងអ្នកនាំពាក្យតាមបណ្ដាការិយាល័យ ក្រុង.ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ។

គួរបញ្ជាក់ផងដែរថាវគ្គបណ្ដុះបណ្ដាលនោះឆ្លុះបញ្ចាំងអំពីការមូលដ្ឋានគ្រឹះក្នុងការធ្វើព័ត៌មានបែបសន្តិភាពរួមទាំងការកត្តាផ្សារភ្ជាប់រវាងសមត្ថកិច្ចនិងអ្នកសារព័ត៌មាន។
ក្នុងឱកាសនោះគណៈអធិបតីបានលើកសរសើរអំពីអ្នកសារព័ត៌មានបានគោរពនៅក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មានប៉ុន្តែទន្ទឹមទាំងនោះមានអ្នកសារព័ត៌មានមួយចំនួនតូចមិនទាន់បានគោរពទៅតាមក្រមសីលធម៌វិជ្ជាជីវៈនោះទេ។
គណៈអធិបតីបានថ្លែងបន្តទៀតថាអ្នកសារព័ត៌មានត្រូវចេះរៀនចំលក្ខណះសម្បត្តិ អាកប្បកិរិយា និងចេះសាមគ្គីភាព និងផ្សព្វផ្សាយអំពីព័ត៌មានពិតជូនថ្នាក់ដឹកនាំ និងសង្គមជាតិ។
ក្នុងកម្មវិធីនោះមានការចោទជាសំណួរ និងសូមនូមពររវាងថ្នាក់ដឹកនាំខេត្ត កម្លាំងសមត្ថកិច្ចចម្រុះ និងអ្នកសារព័ត៌មានដើម្បីឲ្យមានអភិបាលកិច្ចល្អក្នុងមូលដ្ឋានខេត្តបាត់ដំបង។

ក្នុងពិធីនោះផងដែរពេលរសៀលលោក សួស សុភក្រ្ត័ប្រធានមន្ទីរព័ត៌មានខេត្តបាត់ដំបងបានអញ្ជើញឡើងធ្វើបទបង្ហាញអំពីបច្ចេកទេសក្នុងការថតរូបប្រកបដោយស្តង់ដារ។

ក្នុងពិធីនោះសង្កេតឃើញថាសិក្ខាកាមមានការយល់ដឹងច្រើនស្តីអំពីមូលដ្ឋានគ្រឹះការសរសេរព័ត៌មានខ្លី ព័ត៌មានអនឡាញបែបសន្តិភាព។
ជាចុងបញ្ចប់ វគ្គបណ្តុះបណ្តាលនេះបង្កើតឡើងក្នុងគោលបំនងបំពាក់បំប៉នឲ្យសិក្ខាកាមមានការដឹងអំពីព័ត៌មានបែបសន្តិភាព ចៀសវាងធ្វើព័ត៌មានហឹង្សា៕
ដោយ:រតនា

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *