ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ចបង្ហាញមុខជនសង្ស័យ ៦នាក់ ពាក់ព័ន្ធករណីកាប់ប្លន់ម៉ូតូ និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ

(ភ្នំពេញ) ៖ កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ បានធ្វើការបង្ហាញមុខជនសង្ស័យ ចំនួន ០៦ នាក់ ជាសាធារណៈមុនបញ្ចូនទៅតុលាការ នាព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីបង្ក្រាបបានជាបន្តបន្ទាប់ ពាក់ព័ន្ធបទល្មើសប្លន់ម៉ូតូ លួច និងគាស់ផ្ទះរបស់ប្រជាពលរដ្ឋ ។

ការបង្ហាញមុខជនសង្ស័យប្រុសស្រីទាំង ០៦ នាក់ខាងលើនេះ ដោយមានការអនុញ្ញាតពី លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ទើបលោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ ធ្វើការបង្ហាញមុខជនសង្ស័យក្នុងអំពើប្លន់ និងលួច ចំនួន ០៣ ករណីផ្សេងគ្នា នៅខណ្ឌដង្កោ ក្នុងនោះអំពើប្លន់ ០២ ករណី និងលួចម៉ូតូ ០១ ករណី ឃាត់ខ្លួនជនសង្ស័យ សរុប ០៦ នាក់ ។

លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា មុនឈានដល់ការបង្ក្រាបនេះ គឺលោកទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះដែលរងការកាប់ប្លន់យកម៉ូតូ លួច និងគាស់ផ្ទះពលរដ្ឋ ទើបលោកអធិការសុំការអនុញ្ញាតពីលោកស្នងការរាជធានីភ្នំពេញ ដើម្បីដាក់កម្លាំងជំនាញ ធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួនជនសង្ស័យទាំង ០៦ នាក់ខាងលើ រួមទាំងវត្ថុតាងជាបន្តបន្ទាប់ដោយទទួលបានជោគជ័យ ។

ក្រោយពីធ្វើការបង្ហាញមុខជនសង្ស័យខាងលើរួច កម្លាំងសមត្ថកិច្ចជំនាញក៏បានធ្វើការកសាងសុំណុំរឿងបញ្ចូនជនសង្ស័យប្រុសស្រីទាំង ០៦ នាក់ ទៅតុលការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *