ដំណឹងបឋម៖ រថយន្តសាំយ៉ុងបើកធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់ស្លាប់ និងរបួសជាច្រើននាក់ ខេត្តព្រៃវែង៖ នៅយប់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយអ្នកបើកបររថយន្តសាំយ៉ុងមានការធ្វេសប្រហែស បណ្ដាលឱ្យធ្លាក់ប្រឡាយទឹកមានអ្នកស្លាប់ និងរបួសមនុស្សជាច្រើននាក់ នៅចំណុចភូមិក្រាំង ឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង ។ គួរបញ្ជាក់ថា នៅមុនពេលកើតហេតុ រថយន្តខាងលើ បានដឹកអ្នកដំណើរមកពីការគេ នៅភូមិពោន ឃុំទឹកថ្លា ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។ លុះមកចំណុចកើតហេតុ បានធ្លាក់ប្រឡាយទឹក បណ្ដាលឱ្យមនុស្ស ៤នាក់បានស្លាប់,៥នាក់ផ្សេងទៀត បានរួចរស់ជីវិត និងសង្ស័យមានមនុស្សម្នាក់ទៀតកំពុងជាប់ក្នុងរថយន្ត ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកបាភ្នំ កំពុងដុតដៃដុតជើង ក្នុងការចុះអន្តរាគមន៍ជួយសង្រ្គោះជនរងគ្រោះ និងស្រង់យកសាកសពអ្នកដែលស្លាប់មកលើគោក ៕
អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! អាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣! នារសៀល ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ចកងរាជអាវុធហត្ថ ប្រចាំខែ វិច្ឆិកា និងទិសដៅខែ ធ្នូ និងបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការការពារព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី លោកមេបញ្ជាការរង នាយ-នាយសេនាធិការរង ប្រធានមន្ទីរ លោកមេបញ្ជាការ មូលដ្ឋានអាវុធហត្ថខណ្ឌទាំង១៤ និងលោកមេបញ្ជាការវរសេនាតូច ផងដែរ។ […]
សមាគមសារព័ត៌មានសុក្រឹត (N.P.A) នាព្រឹកថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៤ ភ្នំពេញ: លោក រស់ យូហួត អគ្គលេខាធិការ សមាគមសារព័ត៌មានសុក្រឹត តំណាងលោក នួន នី ប្រធានសមាគម បានដឹកនាំថ្នាក់ដឹកនាំសមាគម ចូលរួមវេទិកាពិគ្រោះយោបល់ ស្តីពី “ការគាំទ្រផ្នែកច្បាប់ ដល់អ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា” ដេលរៀបចំឡើងដោយ អង្គការជំនួយផ្នែកច្បាប់នៃកម្ពុជា (LAC) ស្ថិតនៅ ភោជនីយដ្ឋានទន្លេបាសាក់២