នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រសួងធនធានទឹក និងឧតុនិយម និងអាជ្ញាធរពាក់ព័ន្ធ បានបន្តអន្តរាគមន៍បូមទឹក និងកាយប្រឡាយជួយសង្គ្រោះស្រូវ និងដំណាំរួមផ្សំ ជូនប្រជាពលរដ្ឋ ចំនួន ៩៣៨ ហិកតា ដែលស្ថិតនៅក្នុងខេត្តចំនួន ០៨ រួមមាន៖ ខេត្តព្រៃវែង, ខេត្តស្វាយរៀង, ខេត្តកណ្ដាល, ខេត្តកំពង់ធំ, ខេត្តកំពត, ខេត្តកំពង់ស្ពឺ, កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ ។
ផ្ទៃដីស្រូវប្រាំងដែលសង្គ្រោះបានតាមខេត្តទាំង ០៨ នោះ រួមមាន៖
១-ខេត្តព្រៃវែង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៣៦៦ ហិកតា ដោយប្រើស្ថានីយបូមទឹក ០៤ កន្លែង និងម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៤ គ្រឿង
២-ខេត្តស្វាយរៀង៖ ផ្ទៃដីសង្គ្រោះ ចំនួន ៦១ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០៦ គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង
៣-ខេត្តកណ្តាល៖ ផ្ទៃដីសង្គ្រោះ ចំនួន ១៣៨ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ១២ គ្រឿង ម៉ាស៊ីនបូមទឹកចល័ត ១២០ សេះ ចំនួន ០៥ គ្រឿង និងម៉ាស៊ីនបូមទឹកប្រជាពលរដ្ឋ ចំនួន ០៦ គ្រឿង
៤-ខេត្តកំពង់ធំ៖ ផ្ទៃដីសង្គ្រោះ ចំនួន ២៣០ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ១៤ គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង
៥-ខេត្តកំពត៖ ផ្ទៃដីសង្គ្រោះ ចំនួន ៧៨ ហិកចតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥ សេះ ចំនួន ០៣ គ្រឿង និងកាយប្រឡាយនាំទឹក ប្រវែង ២០០ ម៉ែត្រ ដោយប្រើអេស្កាវ៉ាទ័រ ចំនួន ០២ គ្រឿង
៦-ខេត្តកំពង់ស្ពឺ៖ ផ្ទៃដីសង្គ្រោះ ចំនួន ៣០ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥ សេះ ចំនួន ០១ គ្រឿង
៧-ខេត្តកំពង់ឆ្នាំង៖ ផ្ទៃដីសង្គ្រោះ ចំនួន ១៥ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹក ៦៥ សេះ ចំនួន ០៣ គ្រឿង និងអេស្កាវ៉ាទ័រ ចំនួន ០១ គ្រឿង
៨-ខេត្តពោធិ៍សាត់៖ ផ្ទៃដីសង្គ្រោះ ចំនួន ២០ ហិកតា ដោយប្រើម៉ាស៊ីនបូមទឹកចល័ត ៦៥ សេះ ចំនួន ០១ គ្រឿង ៕