ព័ត៌មានសន្តិសុខសង្គម

រថយន្ត​ដឹក​ប្រហិត​ចម្រុះ ​២​តោន គ្មាន​ច្បាប់​អនុញ្ញាតពី​ព្រំដែន​ថៃ ចូល​មក​ដល់​រាជធានី​ភ្នំពេញ ត្រូវសមត្ថកិច្ចចាប់បាន និងដុតបំផ្លាញចោល

(ភ្នំពេញ) ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឃាត់រថយន្តម៉ាក Ssang Young Istana ពណ៌ប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2T-6216 ដឹកផលិតផល (ប្រហិតចម្រុះ) ចំនួន ២,០០០គីឡូក្រាម គ្មានសុវត្ថិភាព និងមិនអនុលោមភាពផ្នែកបទដ្ឋានព័ត៌មានលក្ខខណ្ឌតម្រូវម្ហូបអាហារដោយគ្មានច្បាប់អនុញ្ញាត ពីតំបន់សនៃព្រំដែនថៃ ឃាត់នៅចំណុចដីឡូតិ៍គ្មានលេខ សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ។

ការបង្ក្រាបរថយន្តដឹកប្រហិតចម្រុះនេះបានធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដឹកនាំបង្ក្រាបដោយលោកឧត្តមសេនីយ៍ទោ ពិត បញ្ញា ស្នងការរង ទទួលផែនការងារនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច និងលោកវរសេនីយ៍ឯក យឹម សុជាតិ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច។

បច្ចុប្បន្នកម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច បានប្រគល់រថយន្ត និងផលិតផល (ប្រហិតចម្រុះ) ខាងលើ ជូនអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការ ក្លែងបន្លំ (សាខា ក.ប.ប. រាជធានីភ្នំពេញ) ដើម្បីយកទៅបំផ្លាញចោលតាមនីតិវិធី៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *