(ពោធិ៍សាត់) ៖ មានករណីរំលោភសេពសន្ថវៈ បង្កឡើងដោយជនសង្ស័យ ០១ នាក់ប្រុស និងបក្ខពួកបានធ្វើសកម្មភាពចាប់បញ្រ្ចកស្រាក្មេងស្រីរងគ្រោះឱ្យស្រវឹង រួចអូសក្មេងស្រីរងគ្រោះចូលបន្ទប់យកទៅរំលោភបានសម្រេច ។
ហេតុការណ៍នេះ បានកើតឡើង កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង ១៥ ៖ ០០ នាទី រសៀល ស្ថិតនៅភូមិសំរោង២ ឃុំសំរោង ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
សមត្ថកិច្ចបានឱ្យដឹងថា បន្ទាប់ពីរំលោភក្មេងស្រីរងគ្រោះរួចហើយ ក្រុមជនសង្ស័យ ក៏បានដឹកជនរងគ្រោះ បន្តទៅភ្នំពេញទៀត ។
ក្រោយពេលកើតហេតុ កម្លាំងអធិការដ្ឋាននគរបាលស្រុកភ្នំក្រវាញ សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៧ នាក់ និងក្មេងស្រីរងគ្រោះ ហើយបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តពោធិ៍សាត់ ចាត់ការបន្តតាមនីតិវិធីច្បាប់ ៕