ព័ត៌មានសន្តិសុខសង្គម

ទំនិញគេចពន្ធដែលនាំចូលពីប្រទេសវៀតណាម ត្រូវបានគយ និងសមត្ថកិច្ចចាប់បាន និងរកឃើញទំនិញគេចពន្ធជិត១០តោន

(ព្រៃវែង) ៖ គ្រឿងទេស​ជា​ច្រើន​មុខ​មាន​ទម្ងន់​សរុប​ជិត​ ១០​ តោន ដែល​ឈ្មួញ​លួច​ដឹក​តាម​ម៉ូតូ​រ៉ឺ​ម៉ក​ នាំ​ចូល​គេចពន្ធ​ពី​ប្រទេស​វៀតណាម ត្រូវ​បាន​កម្លាំង​គយ​ចល័ត​តំបន់​៦ ស្ទាក់​ចាប់​បាន ក្នុង​ពេល​កំពុង​ដឹក​ជញ្ជូន​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ ។

សកម្មភាព​ស្ទាក់​ចាប់​ទំនិញគេចពន្ធ​នេះ​ បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​ ១០​ ៖ ៤០​ នាទី​យប់ ថ្ងៃ​ទី​២៣ ខែមក​រា ឆ្នាំ២០២៤ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៨A នៅ​ចំណុច​ភូមិ​កំពង់​ពពិល ឃុំ​កំពង់​ពពិល ស្រុក​ពារាំង ខេត្តព្រៃវែង ។

ក្រោយ​ពេល​បង្ក្រាប​បាន មន្ត្រី​ជំនាញ​គយ បាន​នាំ​យក​ម៉ូតូ​រ៉ឺ​ម៉ក​ទាំង ០​២ ​គ្រឿង​ ទៅ​រើ​ពិនិត្យ​មើល​នៅ​ក្នុង​បន្ទាយ​អាវុធហត្ថ​ស្រុក​ពារាំង ដោយ​រើ​ឃើញ​មាន​គ្រឿង​ជ័រ​ចម្រុះ​ ៤.១១៨ ​គីឡូក្រាម ទុយោ​ជ័រ​ ២.១៦៤ គីឡូក្រាម ក្រដាសកាតុង មាន​រូប​ ២.៩១៦ ​គីឡូក្រាម សរុប​ជិត​ ១០​ តោន ។

មន្ត្រី​ជំនាញ​ បាន​បញ្ជាក់​ថា ទំនិញ​ទាំង​អស់នេះ​នាំ​ចូល​ដោយ​គ្មាន​ឯកសារ​បង់ពន្ធ​អ្វី​ទាំងអស់ ដូច្នេះ​ហើយ​ទើប​មន្ត្រី​ជំនាញ​គយ​តំបន់​៦ ឃាត់​ទុក ដើម្បី​ស្រាវជ្រាវ​រក​ម្ចាស់​ទំនិញ​ចូលខ្លួន​មក​ដោះ​ស្រាវ​តាម​ផ្លូវច្បាប់ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *