ព័ត៌មានជាតិ

ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន ចេញចូលយ៉ាងកគ្រឹកគ្រេង តើសមត្ថកិច្ចទុកលម្អរទីក្រុងឬ?

ភ្នំពេញ ÷ទីតាំងមួយកន្លែងសង្ស័យបង្កប់លេងល្បែងស៊ីសង និងថ្នាំគ្រវី ខុសច្បាប់ ដោយមានជនជាតិចិន ចេញចូលយ៉ាងកគ្រឹកគ្រេង ព្រមទាំងមានសន្តិសុខជាច្រើនអ្នក យាមកាមយ៉ាងតឹងរឹងផងដែរ ។
ទីតាំងខាងលើស្ថិតនៅតាមបណ្ដោយផ្លូវ ១០៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រជាពលរដ្ឋ បានលើកឡើងថាទីតាំងខាងលើនេះ បើកដំណើការរៀងរាល់ថ្ងៃ ដោយមានភ្ញៀវប្រុស ស្រី ចិន ខ្មែរ ជាច្រើននាក់ ចូលលេងក្នុងទីតាំងខាហលើនេះ យ៉ាងគក្រឹកគគ្រេង រីឯសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់មិនអើពើសោះឡើយ។

ពលរដ្ឋបានស្នើរអោយសារព័ត៌មាន ជួយធ្វើការផ្សព្វផ្សាយ និងសំណូមពរដល់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នឹង ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ លោក គៀង ល័ក្ខ អភិបាលខណ្ឌចំការមន និងលោក យិន សាន អធិការខណ្ឌចំការមន ជួយចុះពិនិត្យទីតាំងខាងលើនេះផង ដើម្បីរក្សាសុខសុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងនោះផង ជាពិសេសរក្សានៅពាក្យស្លោក ភូមឃុំមានសុវត្ថិភាព គ្មានអំពើឆក់ ប្លន់និងករណីផ្សេងៗទៀត។
អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *