ក្នុងសារអេឡិចត្រូនិចប៉ុន្មានម៉ោងមុននេះឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបងបានជូនដំណឹងដល់ប្រជាពលរដ្ឋក្នុង និងក្រៅខេត្តឲ្យដឹងថ ÷ ឆ្នាំ ២០២២នេះគណកម្មការរៀបចំបុណ្យជាតិ អន្តរជាតិខេត្តនឹងរៀបចំដំណើរពិធីបុណ្យអុំទូក បណ្តែតប្រទីបដូចកន្លងមកដែរដោយធ្វើឡើងស្របគ្នាទៅនឹងថ្ងៃចេញព្រះវស្សា មានរយ:ពេល ២ថ្ងៃចាប់ពីថ្ងៃទី ០៩ -១០ ខែតុលា ឆ្នាំ ២០២២ខាងមុខនេះ។
៉អភិបាលខេត្តបាត់ដំបងបន្តថា÷ ក្នុងឱកាសអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំ ២០២២ខាងមុខក៏មានទូកជាគូប្រកួតមកពីបណ្តាខេត្តជាប់គ្នាជាច្រើនគូ ការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយច្រើនមុខដូចជា: ការដាក់តាំងពិព័រណ៍ដោះដូរផលិតផលកសិកម្ម ទំនិញក្នុងស្រុកផ្សេងៗ ការប្រគុំតន្ត្រីខ្នាតយក្ស រួមទាំងល្បែងប្រជាប្រិយជាច្រើនមុខទៀត។
អំឡុងការប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះខែ អកអំបុក ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៅឆ្នាំ ២០២១ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យចូលមកលេងនៅតាមតំបន់កម្សាន្តនានាមានចំនួន ៣៨ ៦២៨នាក់។
ក្រៅពីកម្មវិធីបុណ្យអុំទូកក្នុងខេត្តបាត់ដំបង ភ្ញៀវទេសចរណ៍អាចចូលទៅកាន់តំបន់រមណីយដ្ឋានគោលដៅទេសចរណ៍សំខាន់ៗជាច្រើនទៀតរួមមាន: រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំំភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដា រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, វត្តល្អាងកង្កែប, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕
ដោយ៖ជាង សុជាតិ
ដឹងថា÷ ឆ្នាំ ២០២២នេះគណកម្មការរៀបចំបុណ្យជាតិ អន្តរជាតិខេត្តនឹងរៀបចំដំណើរពិធីបុណ្យអុំទូក បណ្តែតប្រទីបដូចកន្លងមកដែរដោយធ្វើឡើងស្របគ្នាទៅនឹងថ្ងៃចេញព្រះវស្សា មានរយ:ពេល ២ថ្ងៃចាប់ពីថ្ងៃទី ០៩ -១០ ខែតុលា ឆ្នាំ ២០២២ខាងមុខនេះ។
៉អភិបាលខេត្តបាត់ដំបងបន្តថា÷ ក្នុងឱកាសអបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប ឆ្នាំ ២០២២ខាងមុខក៏មានទូកជាគូប្រកួតមកពីបណ្តាខេត្តជាប់គ្នាជាច្រើនគូ ការរៀបចំនូវកម្មវិធីកម្សាន្តសប្បាយច្រើនមុខដូចជា: ការដាក់តាំងពិព័រណ៍ដោះដូរផលិតផលកសិកម្ម ទំនិញក្នុងស្រុកផ្សេងៗ ការប្រគុំតន្ត្រីខ្នាតយក្ស រួមទាំងល្បែងប្រជាប្រិយជាច្រើនមុខទៀត។
អំឡុងការប្រារព្វពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះខែ អកអំបុក ក្នុងក្របខ័ណ្ឌទូទាំងប្រទេសនៅឆ្នាំ ២០២១ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិឲ្យចូលមកលេងនៅតាមតំបន់កម្សាន្តនានាមានចំនួន ៣៨ ៦២៨នាក់។
ក្រៅពីកម្មវិធីបុណ្យអុំទូកក្នុងខេត្តបាត់ដំបង ភ្ញៀវទេសចរណ៍អាចចូលទៅកាន់តំបន់រមណីយដ្ឋានគោលដៅទេសចរណ៍សំខាន់ៗជាច្រើនទៀតរួមមាន: រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំំភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដា រមណីយដ្ឋានទឹកធ្លាក់ ៥៣ ក្នុងស្រុកភ្នំព្រឹក, រមណីយដ្ឋាននគរជុំភ្នំព្រឹក, ភ្នំកំពូល, វត្តល្អាងកង្កែប, វត្តនាងរំសាយសក់, វត្តភ្នំជីហង្ស, រមណីយដ្ឋានវត្តភ្នំចំបាំង និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕
ដោយ៖ប៉ាន់ ផល្លា នាយករងសាយ ប៉ូច ហតញូ