ព័ត៌មានសន្តិសុខសង្គម

ពូថ្លៃមើលរឿងអាសអាភាសច្រើនពេក បែកគំនិតរំលោភក្មួយស្រីខ្លួន អាយុ ៦ឆ្នាំ

(ភ្នំពេញ) ៖ ជនសង្ស័យម្នាក់ បានចាប់រំលោភសេពសន្ថវៈលើក្មួយស្រីថ្លៃ ទើបអាយុ ០៦ ឆ្នាំ ត្រូវបានកម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ឃាត់ខ្លួនយកទៅសួរនាំ និងចាត់ការតាមផ្លូវច្បាប់ ។

ករណីចាប់រំលោភនេះ បានកើតឡើងកាលពីវេលាម៉ោង ០៨ ៖ ០០នាទីយប់ ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្ថិតនៅភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យមានឈ្មោះ កយ គ័ង ភេទប្រុស អាយុ ៣១ ឆ្នាំ មុខរបរដឹកជញ្ជូន ស្នាក់នៅបន្ទប់ជួលលេខD6 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជយ ។ ចំណែកជនរងគ្រោះ មានអាយុ ០៦ ឆ្នាំ ត្រូវជាក្មួយសាច់ថ្លៃ ។

តាមប្រភពព័ត៌មាន បានឱ្យដឹងថា មុនពេលកើតហេតុ ជនសង្ស័យកំពុងនៅក្នុងបន្ទប់មើលរឿងអាសអាភាសតាមទូរសព្ទដៃ បន្ទាប់មកជនរងគ្រោះបានចូលមកអង្គុយលេងក្នុងបន្ទប់ជាមួយ ដោយឃើញឱកាសល្អ ជនសង្ស័យក៏បិទទ្វារចាក់កន្លឹះខាងក្នុងរូចធ្វើសកម្មភាពតែមិនបានសម្រេច ភ្លាមនោះបងស្រីជនរងគ្រោះក៏បានមកគោះទ្វារបន្ទប់ និងបាននាំប្អូនស្រីចេញទៅវិញ ។

ប្រភពដដែល បានបន្តថា រហូតម្តាយចេញពីធ្វើការវិញ ជនរងគ្រោះក៏បាននិយាយដំណើររឿងប្រាប់ម្តាយ ពេលឮដូចនេះ ម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីសុំការអន្តរាគមន៍ ។

ក្រោយពីទទួលពាក្យបណ្តឹង កម្លាំងសមត្ថកិច្ចក៏បានចុះទៅឃាត់ខ្លួនជនសង្ស័យ ដើម្បីធ្វើការសួរនាំ ។ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តបែបនេះពិតប្រកដមែន ។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ន ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *