ព័ត៌មានជាតិ

ប្រភេទត្រីធំជាងគេលើពិភពលោក និងជិតផុតពូជ ចំនួន ១៣ក្បាល ត្រូវបានលែងចូលក្នុងទន្លេវិញ ក្នុងឆ្នាំ២០២៣

(ភ្នំពេញ) ៖ គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានធ្វើការការលែងត្រីរាជ ចំនួន ១៣ ក្បាល ដែលជាប្រភេទត្រីជិតផុតពូជនៅក្នុងប្រទេសកម្ពុជា នៅក្នុងឆ្នាំ២០២៣ ។ នេះកិច្ចខិតខំប្រឹងប្រែង លើសពីការលែងប្រភេទត្រីដែលជិតផុតពូជ កាលពីឆ្នាំកន្លងទៅ ដែលជាបង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រជាជនកម្ពុជា និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផល នៃរដ្ឋបាលជលផល ក្នុងការអភិរក្សប្រភេទមច្ឆជាតិដ៏គួរឱ្យកត់សម្គាល់នេះ ។

យោងតាមការឱ្យដឹងពី គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ បានបញ្ជាក់ថា ត្រីទាំងនេះ ស្ថិតក្នុងចំណោមត្រីធំជាងគេលើពិភពលោកទីពីរ បន្ទាប់ពីត្រីបបែលយក្សទឹកសាបទន្លេមេគង្គ ដែលត្រូវបានរកឃើញនៅក្នុងប្រទេសកម្ពុជា ។ ការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីរាជ ជាជំហានដ៏មានអត្ថន័យ ឆ្ពោះទៅរកការអភិរក្សជីវៈចម្រុះ និងការពារអនាគតជលផលរបស់កម្ពុជា ។ តាមរយៈសកម្មភាព ការផ្តល់ព័ត៌មានអំពីការចាប់បាន និងការលែងត្រីទាំងនេះ អ្នកនេសាទបានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានា ការបន្តការរស់រានមានជីវិតរបស់ត្រីរាជ និងចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងជាសកល ដើម្បីការពារជីវចម្រុះនៅកម្ពុជា ។

អ្នកជំនាញបានផ្ញើសារចំពោះអ្នកនេសាទទាំងអស់ នៅតាមដងទន្លេមេគង្គ ឱ្យចូលរួមសហការក្នុងដំណើរអភិរក្សដែលកំពុងបន្តនេះ ។ នៅឆ្នាំ២០២៤ ត្រូវនាំគ្នាបន្តបំផុសគំនិត នៃការផ្តល់ព័ត៌មានអំពីការចាប់បាននូវប្រភេទត្រីកម្រ និងជិតផុតពូជ ដល់ក្រុមការងារអភិរក្ស ដើម្បលែងវាចូលក្នុងទន្លេវិញ ដូចដែលបានអនុវត្តនៅក្នុងឆ្នាំ២០២៣ កន្លងមក ជាឧទាហរណ៍ស្រាប់ ។ តួនាទីរបស់នេសាទក្នុងការផ្តល់ព័ត៌មានអំពីប្រភេទត្រីកម្រ និងផុតពូជទាំងនេះ មានសារៈសំខាន់ណាស់ ហើយវានឹងក្លាយជាសញ្ញានៃក្តីសង្ឃឹមមួយ សម្រាប់ការអភិរក្សធនធានធម្មជាតិ របស់ប្រទេសកម្ពុជា ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *