ព័ត៌មានសន្តិសុខសង្គម

សមត្ថកិច្ច ចុះពិនិត្យទីតាំងស្ដុកសាច់បង្កក ២កន្លែង នៅខណ្ឌច្បារអំពៅ សរុបជិត ១៩តោន ដើម្បីយកទៅវិភាគ

(ភ្នំពេញ) ៖ កម្លាំងជំនាញ នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ត្រីជំនាញនាយកដ្ឋានសុខភាពសត្វ និងសុខភាពសាធារណៈបសុព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្រោមការដឹកនាំសម្របសម្រួលនីតិវិធីផ្ទាល់ពី លោកព្រះរាជអាជ្ញារង ម៉ុត ដារ៉ា បានចុះបង្រ្កាបករណីនាំចូល ចែកចាយសាច់គោ សាច់ជ្រូក សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក ចំនួន ០២ ទីតាំង នៅថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២៣ ។
របាយការណ៍ពីសមត្ថកិច្ច ដែលទទួលបាននៅថ្ងៃទី៣០ ខែធ្នូនេះ បានឱ្យដឹងថា៖
* ទីតាំងទី១ ស្ថិតនៅដីឡូតិ៍គ្មានលេខ ផ្លូវលំ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ
* ទីតាំងទី២ ដីឡូតិ៍គ្មានលេខ ផ្លូវលេខ៥១ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។
ក្រោយពីការឆែកឆេរ និងត្រួតពិនិត្យជាក់ស្តែង សមត្ថកិច្ចបានរកឃើញវត្ថុតាងសាច់ជ្រូក សាច់គោ សាច់ទា សាច់មាន់ និងគ្រឿងក្នុងបង្កក សរុបទម្ងន់ ១៨,៨៤៨ គីឡូក្រាម ។
វត្ថុតាងខាងលើ លោកព្រះរាជអាជ្ញារង បានសម្រេចឱ្យក្រុមការងារបិទឃ្លុំបេរកុងតឺន័រក្លាសេ្សទាំង ០២ ទីតាំង និងដកហូតសំណាកវត្ថុតាង យកទៅពិនិត្យវិភាគរកមេរោគ នៅអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ហើយបាននាំខ្លួនជនសង្ស័យទាំង ០២ នាក់ (ម្ចាស់ទីតាំង) មកនាយកដ្ឋាន ដើម្បីសាកសួរបំភ្លឺតាមនីតិវិធី ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *