ព័ត៌មានសន្តិសុខសង្គម

អាជ្ញាធរខណ្ឌទួលគោក ចាប់ផ្តើមចាត់វិធានការរំដោះចិញ្ចើមផ្លូវជុំវិញមន្ទីរពេទ្យកុមារជាតិ

(ភ្នំពេញ) ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក ដឹកនាំដោយ លោក ស៊ឹប សុផង់ និងលោក ឈាង វុទ្ធី អភិបាលរងខណ្ឌ បានចុះរដ្ឋបាលរុះរើ និងដកហូតរាល់សម្ភារទាំងឡាយដែលមានការដាក់លក់ដូរនៅលើចិញ្ចើមផ្លូវសងខាងជាប់របងមន្ទីរពេទ្យកុមារជាតិ ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។

លោក ស៊ឹប សុផង់ អភិបាលរងខណ្ឌទួលគោក ទទួលបន្ទុកសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងថា ការចុះអនុវត្តនៅថ្ងៃនេះ បន្ទាប់ពីចប់ឱសានវាទ សម្រាប់ការមិនបន្តអនុញ្ញាតឱ្យមានការយកចិញ្ចើមផ្លូវនៅចំណុចខាងលើធ្វើជាអាជីវកម្មផ្ទាល់ខ្លួនទៀតនោះទេ។ កាលពីពេលកន្លងទៅ រដ្ឋបាលខណ្ឌតែងបានចុះណែនាំជាច្រើនលើកច្រើនសារ មុនឈានដល់ការមានវិធានការរដ្ឋបាលនេះ ។

សូមបញ្ជាក់ថា អាជ្ញាធរខណ្ឌទួលគោក តែងបានចុះជាប្រចាំ និងជាដំណាក់កាលៗ នៅក្នុងភូមិសាស្ត្រខ្លួន ចំពោះវិធានការរដ្ឋបាល តាមទីតាំងចំណី ឬចិញ្ចើមផ្លូវសាធារណៈទាំងឡាយណា ដែលមានការរំលោភបំពានពីសំណាក់ពលរដ្ឋយកប្រើប្រាស់ជាការលក់ដូរអាជីវកម្មសម្រាប់តែការបំពេញផលចំណេញផ្ទាល់ខ្លួន ប៉ុន្តែធ្វើឱ្យបាត់បង់របៀបរៀបរយ និងសណ្តាប់ធ្នាប់សាធារណទៅវិញ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *