#ឧត្តមសេនីយ៍ត្រី មាស សុវណ្ណ អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ និងមេបញ្ជាការរ មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែ រសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២ #លោកឧត្តមសេនីយ៍ត្រី មាស សុវណ្ណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តបាត់ដំបង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្លាស់ប្តូរមុខតំណែង ជូនមេបញ្ជាការ និងមេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកសង្កែខេត្តបាត់ដំបង ។ ពិធីនេះមានការអញ្ជើញចូលរួមពី តំណាងប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងនៃគណៈអភិបាលស្រុក មេបញ្ជាការរងខេត្ដ មេបញ្ជាការផ្នែកសឹករង លោកអធិការនគរបាល លោកប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុក ព្រមទាំងមន្រ្ដីរាជការសាលាស្រុក ចូលរួមច្រើនរូបផងដែរ។
ខេត្តមណ្ឌលគិរី ÷ឆ្លៀតយកឱកាសតែងតាំងអភិបាល រងក្រុងសែនមនោរម្យនាព្រឹកថ្ងៃទី២៥ មករា នេះ លោកថង សាវុន អភិបាលខេត្តមណ្ឌលគិរីបានថ្លែងរិះគន់ចំៗចំពោះកុងត្រូលជជុះអនាធិបតេយ្យ ហើយបានស្នើសុំឲ្យអភិបាលរងដែលទើបតែងតាំងចាត់វិធានការ ។ លោក អភិបាលខេត្តបន្តថា មានក្រុមមនុស្សដែលចាំដកតុងតាមផ្លូវពិសេសនៅទីតាំងអតីតមន្ទីរសូរិយោដីជាប់ផ្លូវ ជាតិលេខ៧៦ ដែលរូបភាពនេះមើលទៅពិតជាអនាធិប តេយ្យណាស់ ។ លោកថង សាវុន បានស្នើឱ្យអភិបាល រងក្រុងសែនមនោរម្យទាំង៦រូប បែងចែកការងារគ្នាធ្វើ ផ្ដោតលើការរៀបចំសណ្ដាប់ធ្នាប់ក្រុងឱ្យមានសោភ័ណ្ឌភាពល្អ កុំឱ្យមានរូបភាពអនាធិបតេយ្យបន្តទៀត។ ការលើកឡើងរបស់លោកថងសាវុធគឺសំដៅចំទៅលើមន្ត្រីនគរបាលសេដ្ឋកិច្ចក្រសួងមហាផ្ទៃដែលដាក់កុងត្រូលនៅច្រកចេញពីក្រុងសែនមនោរម្យ។ នៅខេត្ត មណ្ឌលគិរីលោកយូ ប៊ុនស៊្រាង មន្ត្រីនគរបាលនៃនាយកដ្ឋានប្រឆាំងបទល្មើសសេដ្ឋកិច្ចបានដាក់កុងត្រូលនៅច្រកចេញខេត្តមណ្ឌលគិរីនឹងពង្រាយកម្លាំងតាមបណ្ដាស្រុកថែមទៀត ។ រថយន្តដឹកទំនិញគ្រប់ប្រភេទសុទ្ធតែត្រូវបានលោកយូ ប៊ុនស្រ៊ាង កាក់ឃាត់អោយបងប្រាក់ដោយមិនអាចលើកលែងបានឡើយ។ សេចក្តីរាយការណ៍ឲ្យដឹងថា ក្រុមលោកយូ ប៊ុនស្រាង បានដាក់រថយន្តនៅចំណុចចម្ការស្រល់ផ្លូវចូលភូមិពូតាំងនៅក្រុងសែនមនោរម្យដើម្បីចាំយកលុយពីរថយន្តគ្រប់ប្រភេទដឹកទំនិញ ជាពិសេសរថយន្តដឹកគ្រឿងសង្ហារឹមនានា ។ ប្រភពរាយការណ៍ថា រថយន្តដឹកទ្វារ បង្អួចឬគ្រឿងសង្ហារឹមនានាចេញពីខេត្តមណ្ឌលគិរីសុទ្ធតែត្រូវចុះទៅគួរសមក្រុមមន្ត្រីនគរបាលដាក់ក្បាលរថយន្តប្រដេញរថយន្តទាំងឡាយណាដែលដឹកទំនិញហើយមិនព្រមចូលបង់ប្រាក់ ។ មន្ត្រីនគរបាលនៅទីនោះនិយាយថា វាជារឿងកំប៉ិក កំប៉ុកគ្រាន់នឹងដោះបាយទឹកតែប៉ុណ្ណោះ ។ ប៉ុន្តែគេមិន ដឹងថា តើនរណាជាអ្នកបញ្ជូនអស់លោកមន្ត្រីនគរបាលដែលដឹកនាំដោយលោកយូប៊ុនស្រ៊ាង ចុះទៅធ្វើការនៅខេត្តមណ្ឌលគិរីដោយមិនឲ្យបាយទឹកយ៉ាងដូច្នោះ? លើសនឹងទៀតនៅពេលដែលមានរថយន្តដឹកឈើចេញឆ្លងដែនទៅប្រទេសវៀតណាម គឺពួកឈ្មួញឈើទាំង អស់នោះត្រូវតែទាក់ទងក្រុមលោកយូប៊ុនស៊្រាងជាមុនទើបអាចចេញបាន ។ […]