ព័ត៌មានជាតិ

ត្រីរាជមួយក្បាលទម្ងន់ជាង ១០០គីឡូក្រាម លែងចូលក្នុងទន្លេសាបវិញ បន្ទាប់ពីអ្នកនេសាទចាប់បាន

(កណ្តាល) ៖ អ្នកនេសាទម្នាក់ឈ្មោះ ម៉ុត សាវឿន ដែលបានលែងត្រីរាជ ០១ ក្បាល ទម្ងន់ ១១៥ គីឡូក្រាម ប្រវែង ២,២ ម៉ែត្រ ចូលក្នុងទន្លេសាបវិញ ស្ថិតក្នុងឃុំកំពង់ហ្លួង ស្រុកពញាឮ ខេត្តកណ្តាល បន្ទាប់ពីនេសាទបាន នាថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ។

រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសើរចំពោះសកម្មភាពនេះ គឺជាគំរូដ៏ល្អ និងមានតម្លៃមិនអាចកាត់ថ្លៃបាន ក្នុងការរួមចំណែកថែរក្សា ការពារ និងអភិរក្សប្រភេទត្រីដែលជិតផុតពូជ ។

រដ្ឋបាលជលផល ក៏បានអំពាវនាវដល់អ្នកនេសាទ ចូលរួមថែរក្សា និងការពារប្រភេទត្រីដែលជិតផុតពូជ ដោយលែងចូលក្នុងដែនទឹកធម្មជាតិវិញ នៅពេលនេសាទបាន ដើម្បីថែរក្សាវត្តមានរបស់ប្រភេទត្រីទាំងនេះ ឱ្យសម្បូរសម្រាប់កូនចៅជំនាន់ក្រោយ ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *