ព័ត៌មានសន្តិសុខសង្គម

ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់ លោក ហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយ ធ្លាក់អាចម៍ដីតាមផ្លូវ ធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ

(បាត់ដំបង) ៖ ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣ ប្រិយមិត្តអ្នកស្តាប់ បានដឹងហើយថា បាត់ដំបងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំង២៥ខេត្ត.ក្រុង ក្នុងព្រះរាជាណាចក្រកម្ពុជា ទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វែងខ្វាត់ និងប្រព័ន្ធធារាសាស្រ្ត ជាពិសេសក្រុងបាត់ដំបង ជាក្រុងមួយដែលបានធ្វើ នវានវត្តន៍ និងជាទីក្រុងរំដួល៣ទង ប៉ុន្តែទន្ទឹមនិងនោះ ក៏មានរឿងរាវ បញ្ហា មិនចេះចប់ មិនចេះហើយ មិនចាញ់ខេត្ដដទៃដែរ ។

តែងតែបង្កឱ្យមតិមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរ សួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងការអនុវត្តន៍មិនមានតម្លាភាព ។

ថ្មីៗនេះឃើញមានឈ្មួញ១ក្តាប់តូច តែងតែបង្ករ នូវការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើប្រកបរបរអជីវកម្មផ្សេងៗដើម្បីចញ្ចឹមជីវិត ជាពិសេសរថយន្តដឹកដី ធន់តូចធំ របស់អស់លោកឈ្មួញមួយចំនួន មិនបានអនុវត្តន៍តាមសារចរណ៍ណែនាំរបស់មន្ត្រីសណ្តាប់ធ្នាប់សារធារណៈនោះទេ មិនប៉ុណ្ណោះបង្ករនូវភាពភ័យខ្លាច ដល់ប្រជាពលរដ្ឋ ព្រោះអស់លោកតៃកុងឡានមួយចំនួន បើកបរលើសល្បឿន ដែលច្បាប់បានកំណត់ តែបែជាអជ្ញាធរហាក់បីដូចជាមិនអើពើ ចំពោះសុខទុក្ខ និងការធ្វើដំណើ របស់ពលរដ្ឋទាល់តែសោះ បានជាបណ្តែតបណ្តោយ ឱ្យឈ្មួញមួយក្តាប់តូច ធ្វើតាមអំពើចិត្ត។

ប្រមុខរាជរដ្ឋាភិបាល លោកបង្កើតឲ្យមានថ្នាក់ដឹកនាំ ខេត្ត ក្រុង/ ស្រុក ឃុំ/សង្កាត់ គឺដើម្បីឱ្យអស់លោកមើលថែរក្សា ការពារពលរដ្ឋ និងជាសេនាធិការ របស់ប្រមុខរាជរដ្ឋាភិបាល ។

សូមបញ្ជាក់ជាថ្មីម្តងទៀត កាលពីថ្ងៃទី០៥. ខែធ្នូ ឆ្នាំ២០២៣ មានការរអ៊ូរទាំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវលំ ភូមិចែងក្តា ឃុំភ្នំសំពៅ ស្រុកបាណន់ និងផ្លូវក្រាលកៅស៊ូ ភូមិបល្ល័ង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានឡានដឹកដីជាច្រើនគ្រឿង ដែលធ្វើឲ្យជ្រុះដីពីឡានមកលើផ្លូវ រប៉ាត់រប៉ាយ និងធ្វើឱ្យហុយ ប៉ះពាល់ដល់សុខភាពសារធារណៈ និងបរិស្ថាន រួមទាំងសណ្តាប់ធ្នាប់សារធារណៈ ។

មួយវិញទៀត អាចនឹងបង្កឱ្យមានគ្រោះថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋដែលគាត់ធ្វើដំណើរនៅតាមដងផ្លូវនេះ និងធ្វើឱ្យខូចនៅសោភ័ណភាព ផ្លូវក្នុងក្រុងនោះផងដែ ។

គួររំលឹកផងដែរថា ផ្លូវក្រាលកៅស៊ូនេះគឺទើបតែនឹងស្ថាបនាថ្មីស្អាត ដើម្បីឱ្យងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើដំណើរឆ្លងកាត់ទៅមក មិនគួរណាក្រុមអាជីវករដែលប្រកបមុខរបរដឹកដី មិនគិតអំពីផលប្រយោជន៍សាធារណៈ ប្រយោជន៍រួម ដើម្បីតែបំពេញមហិច្ឆតារបស់ខ្លួន ដោយមិនគោរពច្បាប់ ប៉ះពាល់ដល់ប្រយោជន៍រួមដូច្នេះ ។

ពលរដ្ឋស្នើសុំដល់ លោក សុខ លូ ជាអភិបាលខេត្តបាត់ដំបង ជាពិសេសមន្ត្រីជំនាញ សូមមេត្តាចាត់មន្ត្រីជំនាញជួយពិនិត្យផងទាន ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *