ព័ត៌មានជាតិ

ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់លោកហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយធ្លាក់អាចម៍តាមផ្លូវធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ។

ពលរដ្ឋមានការហួសចិត្តយ៉ាងខ្លាំងចំពោះក្រុមរថយន្តដឹកដីរបស់លោកហ៊ុច ប៊ុនធឿន ដែលដឹកដីគ្មានការគ្រប និងបើកបរលឿន ធ្វើឲ្យខូចផ្លូវ ដីហុយធ្លាក់អាចម៍តាមផ្លូវធ្វើពលរដ្ឋពិបាកធ្វើដំណើរ បែជាអជ្ញាធរមើលមិនឃើញ

បាត់ដំបង:ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣
ប្រិយមិត្តអ្នកស្តាប់ បានដឹងហើយថា បាត់ដំបងអាចចាត់ទុកជាខេត្តមួយលេចធ្លោរជាងគេក្នុងចំណោមខេត្តទាំង២៥ខេត្ត.ក្រុងក្នុងព្រះរាជាណាចក្រកម្ពុជាទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ខ្វែងខ្វាត់ និងប្រព័ន្ធធារាសាស្រ្ត ជាពិសេសក្រុងបាត់ដំបងជាក្រុងមួយដែលបានធ្វើនុវានវត្តន៍ និងជាទីក្រុងរំដួល៣ទង ប៉ុន្តែទន្ទឹមនិងនោះក៏មានរឿងរាវ បញ្ហា មិនចេះចប់ មិនចេះហើយ មិនចាញ់ខេត្ដដទៃដែរ។

តែងតែបង្កឲ្យមតិមហាជនមានការភ្ញាក់ផ្អើលនិងចាប់អារម្មណ៍ និងមានប្រតិកម្មជំទាស់ ព្រមទាំងចោទជាសំនួរ សួរអំពីករណីកិច្ច និងកាតព្វកិច្ចរបស់អាជ្ញាធរថ្នាក់ក្រោមជាតិខេត្តមួយនេះ ដែលហាក់បីដូចជាមិនសូវសកម្ម និងការអនុវត្តន៍មិនមានតម្លាភាព ។

ថ្មីៗនេះឃើញមានឈ្មួញ១ក្តាប់តូចតែងតែបង្ករ នូវការលំបាកដល់ពលរដ្ឋក្នុងការធ្វើដំណើប្រកបរបរអជីវកម្មផ្សេងៗដើម្បីចញ្ចឹមជីវិតជាពិសេស រថយន្តដឹកដីធន់ តូចធំ របស់អស់លោកឈ្មួញមួយចំនួនមិនបានអនុវត្តន៍តាមសារចរណ៍ណែនាំរបស់មន្ត្រីសណ្តាប់ធ្នាប់សារធារណៈនោះទេ មិនប៉ុណ្ណោះបង្ករនូវភាពភ័យខ្លាចដល់ប្រជាពលរដ្ឋព្រោះអស់លោកតាកុងឡានមួយចំនួនបើកបរលើសល្បឿនដែលច្បាប់បានកំណត់ តែបែជាអជ្ញាធរហាក់បីដូចជាមិនអើពើ ចំពោះសុខទុក្ខនិងការធ្វើដំណើ របស់ពលរដ្ឋទាល់តែសោះ បានជាបណ្តែតបណ្តោយឲ្យឈ្មួញមួយក្តាប់តូច ធ្វើតាមអំពើចិត្ត។
ប្រមុខរាជរដ្ឋាភិបាលលោកបង្កើតឲ្យមានថ្នាក់ដឹកនាំ ខេត្ត ក្រុង/ ស្រុក ឃុំ/សង្កាត់ គឺដើម្បីឲ្យអស់លោកមើកថែរក្សាការពារពលរដ្ឋ និងជាសេនាធិការរបស់ប្រមុខរាជរដ្ឋាភិបាល ។
សូមបញ្ជាក់ជាថ្មីម្តងទៀតកាលពីថ្ងៃទី០៥. ខែធ្នូ ឆ្នាំ២០២៣នេះ មានរអ៊ូរទាំពីសំណាក់បងប្អូនប្រជាពលរដ្ឋដែល
រស់នៅតាមដងផ្លូវលំភូមិ ភូមិចែងក្តាឃុំ ភ្នំសំពៅ ស្រុកបាណន់ និងផ្លូវក្រាលកៅស៊ូ ភូមិបល្ល័ង សង្កាត់វត្តគរ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង
មានឡានដឹកដី ជាច្រើនគ្រឿងដែលធ្វើឲ្យជ្រុះដីពីឡានមកលើផ្លូវ
រប៉ាត់រប៉ាយនឹងធ្វើឲ្យហុយ ប៉ះពាល់ដល់សុខភាពសារធារណ: និងបរិស្ថាន រួមទាំងសណ្តាប់ធ្នាប់សារធារណៈ

មួយវិញទៀតអាចនឹងបង្កឲ្យមានគ្រោះថ្នាក់ ដល់បងប្អូនប្រជាពលរដ្ឋដែល
គាត់ធ្វើដំណើរនៅតាមដងផ្លូវនេះ និងធ្វើអោយខូចនៅ
សោភ័ណភាពផ្លូវក្នុងក្រុងនោះផងដែ។

គួររំលឹកផងដែរថា ផ្លូវក្រាលកៅស៊ូនេះគឺទើបតែនឹងស្ថាបនា
ថ្មី ស្អាតដើម្បីឲ្យងាយស្រួលដល់បងប្អូនប្រជាពលរដ្ឋក្នុងការធ្វើ
ដំណើរ ឆ្លងកាត់ ទៅមក មិនគួរណា ក្រុមអាជីវករដែលប្រកប
មុខរបរដឹកដី មិនគិតអំពីផលប្រយោជន៍ សាធារណៈ
ប្រយោជន៍រួម ដើម្បីតែបំពេញមហិច្ឆតារបស់ខ្លួន ដោយមិន
គោរពច្បាប់ ប៉ះពាល់ដល់ ប្រយោជន៍រួមដូច្នេះ។
ពលរដ្ឋស្នើសុំដល់លោក សុខ លូ ជាចៅហ្វាយខេត្តបាត់ដំបង ជាពិសេសមន្ត្រីជំនាញ សូមជួយពិនិត្យ ផងទាន៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *