(ភ្នំពេញ) ៖ មន្ត្រីជំនាញនៃអគ្គនាយកដ្ឋានការពាអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) បានប្រមូលទំនិញដែលពុំមានអនុលោមភាព(ខូចគុណភាណ) ក្រោយរកឃើញតាមឃ្លាំងស្កុក លក់ និងចែកចាយសាច់បង្កកចំនួន ៥ទីតាំង ផ្សេងគ្នា រួមមាន ខណ្ឌឬស្សីកែវ ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ នាពេលកន្លងមក យកទៅធ្វើការដុតបំផ្លាញចោលនៅទីលានចាក់សម្រាម នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២៣។
ទំនិញទាំងអស់នោះ រួមមាន សាច់បង្កក និងទំនិញដែលជាគ្រឿងឧបភោគបរិភោគមួយចំនួនទៀត ដែលសុទ្ធសឹងតែជាទំនិញពុំមានអនុលោមភាព មានហានិភ័យចំពោះសុខភាពប្រជាពលរដ្ឋ ជាពិសេសអ្នកប្រើប្រាស់ចុងក្រោយ៕