ដឹងហើយ ឮហើយ ធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។
ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទ្រានដីព្រៃផងដែរ ។
ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលគាស់កាយដីភ្នំព្រៃស្ទើតែរលាយ ហិនហោច ។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ពលរដ្ឋបានរាយការណ៍មកអង្គភាពយើង ពាក់ព័ន្ធរឿងរណ្តៅដីខ្នាតយក្សមួយកន្លែងជីកកកាយគ្មានច្បាប់ទម្លាប់ នៅចំនុចភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ មិនទាន់ឃើញមានមន្ត្រីជំនាញណាចុះមកពិនិត្យ ឬក៏មន្រ្តីទាំងនោះត្រូវយ័ន្តទេវប្រាក់សណ្តំសម្រាកលង់លក់អស់ទេដឹង? កត្តាទាំងនេះជាទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ពេលខែវស្សាសត្វចញ្ចឹម ឬក៏មនុស្សឆ្លងកាត់ទីនោះអាចបណ្តាលឲ្យធ្លាក់លង់ស្លាប់ជាយថាហេតុ។
ពលរដ្ឋដែលរស់នៅទីនោះស្នើសុំដល់ឯ.ឧ អ៊ុំ រាត្រីអភិបាលខេត្តបន្ទាយមានជ័យជាពិសេសលោកកែវ តារារស្មីអភិបាលស្រុកអូរជ្រៅ សូមលោកចាត់បញ្ជូនមន្រ្តីជំនាញចុះត្រួតពិនិត្យផងទាន។
អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ។