ខេត្តពោធិ៍សាត់៖តាមប្រភពពីពលរដ្ឋ បានបង្ហើបប្រាប់គេហទំព័រុលង មានទីតាំងអារឈើប្រណិតខុសច្បាប់ អង្គភាពសារព័ត៌មានយើងក៏បង្អង់យូរចាត់ភ្នាក់ងារឪ្យចុះទៅ ក៏ដូចអ្វីដែលពលរដ្ឋរាយការណ៍មែនថាអាជីវកម្មផែច្រៀកឈើប្រណីតដោយម៉ាស៊ីនរ៉ៃទំនើបខុសច្បាប់ចំនួន១កន្លែង ជារបស់ឈ្មួញឈ្មោះ ថន ស្ថិតនៅភូមិអូរ ឃុំនិល ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់និងជាច្រើនកន្លែងទៀតស្ថិតនៅភូមិ ឃុំ ខាងលើ។
អាជីវកម្មផែច្រៀកឈើប្រណីតដោយម៉ាស៊ីនរ៉ៃទាំងនេះដំណើរការយ៉ាងរលូននិងមានភាពមមាញឹករាល់ថ្ងៃដោយមានពួកឈ្មួញបើកសិប្បកម្មកែច្នៃឈើប្រណីតធ្វើគ្រឿងសង្ហារឹមទាំងមានច្បាប់និងអត់ច្បាប់ ជាច្រើនកន្លែងក្នុងស្រុកភ្នំក្រវ៉ាញ បាននាំគ្នាដឹកជញ្ជូនឈើតាប់ប្រណីតបេងធ្នង់នាងនួនយកទៅផែច្រៀកទៅតាមការចង់បាន។
ប្រជាពលរដ្ឋនៅក្បែរទីតាំងម៉ាស៊ីនរ៉ៃទាំង២នេះបានរាយការណ៍អោយដឹងថាក្នុង១ថ្ងៃៗអាជីវកម្មផែច្រៀកឈើប្រណីតនិមួយៗអាចផែបានចាប់ពី៥ម៉ែត្រគូបទ្បើងទៅហើយថ្លៃឈ្នួល៣០ដុល្លារអាមេរិកក្នុង១ម៉ែត្រគូប។ម៉ាស៊ីនរ៉ៃផែឈើប្រណីតនេះជាសសៃឈាមមួយយ៉ាងសំខាន់ដល់ដំណើរការបើកសិប្បកម្មកែច្នៃឈើប្រណីតទាំងអស់ក្នុងស្រុកភ្នំក្រវ៉ាញ បើគ្មានវត្តមានម៉ាស៊ីនរ៉ៃប្រភេទនេះទេគឺទីតាំងសិប្បកម្មស្ទើរតែទាំងអស់នឹងត្រូវបិទទ្វារដោយស្វ័យប្រវត្តិ។
ឈ្មួញឈ្មោះ ថន ម្ចាស់អាជីវកម្មម៉ាស៊ីនរ៉ៃដ៍ធំមួយនៅភូមិអូរ បានឲ្យដឹងថាគាត់បើកធ្វើអាជីវកម្មនេះគ្រាន់តែស៊ីឈ្នួលគេប៉ុណ្ណោះហើយបាននិយាយត្អូញត្អែរថាបានខ្ចីប្រាក់គេចំនួន៤លានរៀលយកមកធ្វើអាជីវកម្មថែមទៀត។ឈ្មួញឈ្មោះ ថន ម្នាក់នេះបានឆ្លៀតឱកាសពង្រីកមុខរបរអោយកាន់តែធំថែមទៀតដោយដឹកឈើតាប់ប្រណីតបេងធ្នង់នាងនួនខុសច្បាប់ទៅលក់នៅភូមិសាស្រ្តវាលវែងស្ទើរជារៀងរាល់យប់ដោយគ្មានការបង្ក្រាបពីសមត្ថកិច្ចឈរជើងនៅតាមដងផ្លូវជាតិលេខនោះទេ។
ដើម្បីកុំអោយប្រជាពលរដ្ឋនិយាយរិះគន់ថាសមត្ថកិច្ចជំនាញមេព្រៃមានចេតនាឃុបឃិតជាមួយឈ្មួញឈ្មោះថន និងសង្ឃឹមថាកំលាំងជំនាញមេព្រៃនៅមូលដ្ឋាននឹងមានវិធានការម៉ឺងម៉ាត់ចុះទៅបង្ក្រាបលុបបំបាត់ទីតាំងម៉ាស៊ីនរ៉ៃផែច្រៀកឈើប្រណីតខុសច្បាប់ទាំង២កន្លែងខាងលើប្រកបដោយប្រសិទ្ធភាព។
ពលរដ្ឋសូមស្នើដល់ អភិបាលស្រុកភ្នំក្រវ៉ាញ
ជាពិសេសមន្រ្តីជំនាញមានដូចជា: នាយខណ្ឌរដ្ឋបាលព្រៃឈើ និងលោកនាយកដែន បរិស្ថាន សូមលោកមេត្តាចាត់មន្រ្តីជំនាញឲ្យចុះពិនិត្យមើលផងទាន។
អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺ រៀងរាល់ម៉ោងធ្វើការ៕