ព័ត៌មានជាតិ

ពិធីបុណ្យកឋិនទានសាមគ្គីវត្តហិមវនារាម ហៅវត្តឈើទាល

បាត់ដំបង:ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វត្តហិមវនារាម ហៅឈើទាល បានប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គី ដែលមានលោកគ្រូចៅអធិការវត្តព្រះនាមឥន្ទញាណចន្ទោ ញ៉ឹម ច័ន្ទរិទ្ធិ និងគណៈកម្មការអជ្ញាធរដែនដី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តឈើទាលបានមូលមតិគ្នាជាឯកច្ឆ័នក្នុងការផ្តើមធ្វើពិធីបុណ្យកឋិនទានដើម្បីនាំយកចីវរ និងគ្រឿងបរិក្ខាផ្សេងៗមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមារវត្ត ហិមវនារាម ហៅវត្តឈើទាល ។
ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង
ក្នុងពិធីនោះឃើញមានពុទ្ធបរិស័ទអញ្ជើញមក ទាំងជិត ទាំងឆ្ងាយយ៉ាងច្រើនកុះករ ស្ថិតក្នុងបដិបទសេដ្ឋកិច្ចប្រទេសជាតិមិនអំណោយផលយ៉ាងណាក្តី ក៏ពុទ្ធបរិស័ទ្ធលោកនៅមានសទ្ធាក្នុងការបំពេញកងការមហាកុសលរៀងៗខ្លួន។
រសៀលម៉ោង១៤:០០នាទីមានការដង្ហែអង្គកឋិនប្រទ័ក្សិណជុំវិញព្រះវិហារចំនួន៣ជុំដើម្បីប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា។

ជាការពិតណាស់ ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។

ពាក្យថា កឋិនសព្ទនេះបើតាមអត្ថកថាលោក សំដៅយកពុទ្ធដីកាដែលព្រះសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ ហៅថា កឋិន ។ ពាក្យថាកឋិន មកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ៖ ១. ការរស់បានដោយកម្រ សមដូចវិគ្គហថាកថតិ កិច្ឆេន ជីវតីតិ។ កថិនោ សភាវឯណារស់នៅបានដោយកម្រ សភាវនោះហៅថា កឋិនព្រោះលោកប្រៀបថា ដូចឈើស្នឹង ដែលបុគ្គលកាត់ចេញចាកដើម ហើយយកទៅបោះភ្ជាប់នឹងផែនដី រមែងដុះលូតលាស់ ឬរស់នៅបានដោយកម្រយ៉ាងណា! ឯកិច្ចដែលនឹងកើតឡើង ឬតាំងឡើងជាកឋិនពេញទីក៏បានដោយកម្រជាពន់ពេកណាស់ក៏យ៉ាងនោះដែរ៕

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *