លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា
ខេត្តបន្ទាយមានជ័យ៖នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំបូកសរុបសភាពការណ៍ និង លទ្ធផលកិច្ចប្រតិបត្តិការប្រចាំខែសីហា ឆ្នាំ២០២២ (គិតពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២ ដល់ ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២)និងទិសដៅអនុវត្តការងារសម្រាប់ខែបន្ទាប់ ដល់លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង នាយការិយាល័យជំនាញទាំង៣១ លោកអធិការក្រុង-ស្រុកទាំង៩ មេបញ្ជាការវរនគរបាលការពារព្រំដែនទាំង៤ និងនាយប៉ុស្តិ៍នគរបាលការពារព្រំដែនជាច្រើនរូប។
លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ ស្នងការរង ផែនសេនាធិការ បានឡើងធ្វើសេចក្តីរាយការណ៍ស្តីពី លទ្ធផលការងារប្រតិបត្តិការរបស់នគរបាលសម្រេចបាន និង បានលើកអំពីបញ្ហាប្រឈម ចំនុចខ្លាំង ចំណុចខ្សោយ សំណូមពរផ្សេងៗ របស់កងកម្លាំងក្នុងការបំពេញការងារ និងបេសកកម្មនាពេលកន្លងមក។
លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែង បំពេញការងាររហូតបានលទ្ធផលល្អគួរជាទីមោទន: គ្រប់កងឯកភាព ហើយចំនុចខ្វះខាត ត្រូវព្យាយាមបំពេញ តាមរយះការអភិវឌ្ឍសមត្ថភាព ចំណេះ ជំនាញ ច្បាប់ បច្ចេកវិទ្យា និង ភាសារបរទេសជាដើម។
ទន្ទឹមគ្នានោះ លោកឧត្តមសេនីយ៍ទោស្នងការ ក៏បានជម្រុញដល់លោកអធិការនគរបាលក្រុង-ស្រុក ត្រូវពង្រឹងប្រសិទ្ធិភាពការងារជំនាញ ពិសេសការងារសន្តិសុខ សណ្តាប់ធ្នាប់ បន្តការកសាងរបងប៉ុស្តិ៍ ត្រូវផ្តល់សេវារដ្ឋបាល សៀវភៅស្នាក់នៅ អត្តសញ្ញាញប័ណ្ណសញ្ញ្ជាតិខ្មែរ និងសេវាផ្សេងៗឲ្យបានទាន់ពេលវេលា។ ត្រូវគ្រប់គ្រងនិងចុះបញ្ជីរាល់ការស្នាក់នៅអចិន្ត្រៃយ៍របស់ជនបរទេស ដែលមកធ្វើការងារ ឬមកធ្វើអាជីវកម្មតាមមូលដ្ឋាន។ ចំពោះនគរបាលការពារព្រំដែន ត្រូវគ្រប់គ្រងសភាពការណ៍ព្រំដែន ពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយអាជ្ញាធរពាក់ពន្ធ័ ត្រូវទប់ស្កាត់បទល្មើសទំនិញគេចពន្ធ បទល្មើសឆ្លងដែនខុសច្បាប់៕