មណ្ឌលគីរី ÷ បានដឹងលឺហើយថា សម្បត្តិធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។
ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពលបរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទ្រានដីព្រៃផងដែរ ។
ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តីនិង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញកាប់បំផ្លាញព្រៃស្ទើតែរលាយ ហិនហោច ។
ថ្មីៗ នេះ គិតត្រឹមថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣ រូបភាព ដែលក្រុមការងារចុះផ្តិតយករូបភាពសកម្មភាពដឹកជញ្ជូនអនុផលព្រៃឈើចូលលំនៅដ្ឋានយាយរឿន ត្រៀមនិងបន្តដឹកជញ្ជូនឆ្លងដែនទៅស្រុកយួនយ៉ាងគំហុក រីឯមន្រ្តីជំនាញសមត្ថកិច្ចពាក់ព័ន្ធ ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
ក្នុងស្រុកពេជ្រាដា យាយរឿន អាចរាប់ជាមេឈ្មួញមួយល្បីៗល្បាញសូម្បីតែអាជ្ញាធរ មន្រ្តីជំនាញ ក៏មិនហ៊ានរំខានដល់មុខរបរគាត់ឡើយ ទោះធ្លាប់មានព័ត៌មានចុះផ្សាយជាហូរហែយ៉ាងណាក៏ដោយ ទង្វើនេះជាចេតនារបស់មន្រ្តីជំនាញបង្កឲ្យគាត់ធ្វើព្យុះភ្លៀង។
អង្គភាពសារព័ត៌មានយើងខ្ញុំអនុញាតិជម្រាបជូនអំពី ការលើកឡើងនេះរបស់ឯកឧត្តមផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី នាថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣កន្លងទៅ។
ឯកឧត្តម ផៃ ប៊ុនឈឿន មានប្រសាសន៍ថា ការរក្សាបាននូវធនធានធម្មជាតិ គឺជាភារៈដ៏ចាំបាច់បំផុតរបស់មន្ត្រីបរិស្ថាន ដូច្នេះប្រធានមន្ទីរដែលត្រូវបានប្រកាសតែងតាំងថ្មីសម្រាប់ខេត្តមណ្ឌលគិរី គឺឱកាសមួយដែលត្រូវអភិវឌ្ឍសមត្ថភាពជាអ្នកដឹកនាំ កែលម្អរាល់ចំណុចខ្វះខាតដែលធ្លាប់កើតមាននាពេលកន្លងមក។
ឯកឧត្តមរដ្ឋលេខាធិការ បន្ថែមថា បន្ទាប់ពីរាជរដ្ឋាភិបាលសម្រេចដាក់ខេត្តមណ្ឌលគិរី ជាតំបន់ប៉ូលសេដ្ឋកិច្ចទី៤ ការងារការពារ ការងារអភិវឌ្ឍន៍ គឺជាសូចនាករដ៏សំខាន់ ដែលជំនាញបរិស្ថានត្រូវចូលរួមសហការជាមួយរដ្ឋបាលខេត្ត ដើម្បីឆ្លើយតបដល់គោលនយោបាយជាតិ ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
មជ្ឈដ្ឋានខាងក្រៅ! រិះគន់ចំៗទៅលេីរដ្ឋបាលព្រៃឈើខេត្តមណ្ឌលគីរី និងប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគីរី
ជាអ្នកបេីកភ្លេីងខៀវ ទេីបមេឈ្មួញឈេីឈ្មោះ យាយរឿននិងបក្សពួក ហ៊ានធ្វើអ្វីៗតាមទំនេីងចិត្ត។
ព្រៃឈើក្នុងដែនជម្រកសត្វព្រៃស្រុកពេជ្រាដា រងការកាប់បំផ្លាញគួរឲ្យព្រួយបារម្ភបំផុតខណៈដែល
-លោក ថង សាវុន អភិបាលខេត្តមណ្ឌលគីរី -លោកឆៅ ប៊ុនឈឿនប្រធានមន្ទីបរិស្ថានខេត្តមណ្ឌលគិរី
– លោក វណ្ណា ម៉ាប់ អភិបាលស្រុកពេជ្រាដាបណ្ដែតបណ្ដោយ ឲ្យឈ្មួញឈើដុះស្លែប្រចាំស្រុកពេជ្រាដា ឈ្មោះ យាយ រឿនដឹកជញ្ជូនឈើចេញពី ដែនជម្រកសត្វព្រៃស្រែពក ដឹកចេញបន្តយកទៅលក់នៅស្រុកយួន
យ៉ាងសុខស្រួលបំផុត ។
ប្រជាពលរដ្ឋអំពាវនាវ ដល់លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មេត្តាចាត់មន្រ្តីក្រោមឱវាទចុះត្រួតពិនិត្យ ឈ្មួញឈើ ឈ្មោះ យាយរឿនជាបន្ទាន់ បេីមិនដូច្នោះនោះទេ
ព្រៃឈើដែលនៅសេសសល់ បន្តិចបន្តួចក្នុងដែនជម្រកសត្វព្រៃស្រែពក ពិតជាវិនាសអស់ក្រោមស្នាដៃពួកឈ្មួញជាក់ជាពុំខាន។
អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕