ព័ត៌មានជាតិ

ឯកឧត្តម សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងគណ:ប្រតិភូបានអញ្ជើញចុះពិនិត្យមើលវឌ្ឍភាពកូនឈើដែលដាំក្នុងអាងស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង។

បាត់ដំបង:នារសៀលថ្ងៃទី២៤ ខែ តុលា ឆ្នាំ ២០២៣
ឯកឧត្តម សាម អ៉ីន រដ្ឋលេខាធិការក្រសួងបរិស្ថាន
នឹងឯកឧត្តមសែម ហាក់ អនុរដ្ឋលេខាធិការ និងអមដំណើដោយលោក
លោក ស៊ុំ សុវត្ថាយ ប្រធានការិយាល័យ អភិរក្ស មន្ទីរបរិស្ថានខេត្តបាត់ដំបង
លោក ឡុង សុភ័ណ ប្រធានការិយាល័យ គាំពារបរិស្ថានខេត្តបាត់ដំបង រួមទាំងលោក ហ៊ីង ចាន់ថា មេឃុំកំពង់ព្រះ រួមទាំងក្រុមការងារ១០០រាត្រី បានអញ្ជើញចុះពិនិត្យ មើលវឌ្ឍន:ភាពកូន ឈើ ដែលបានដាំកាលពីព្រឹកថ្ងៃទី១៤ កញ្ញា ឆ្នាំ២០២៣ កន្លងទៅដែល ក្រុមការងារ១០០រាត្រី ខេត្តបាត់ដំបងបានចូលរួមពីសំណាក់ អាជ្ញាធរឃុំកំពង់ព្រះ ស្រុកសង្កែ និងមានការគាំទ្រពីក្រសួងបរិស្ថានបានរៀបចំដាំកូនឈើប្រណិតចំនួន៥០០០ពាន់ដើម។

ដើម្បីចូលរួមលើកកំពស់បរិយាកាសក្នុងភពផែនដី និងការជម្រុញទេសចរណ៍ក្នុងតំបន់។
ឯកឧត្តម សាម អ៉ិន បានមានប្រសាសន៍ថាការងារដាំដើមឈើនេះគឺជាយុទ្ធនាការថ្មីមួយរបស់ក្រសួងបរិស្ថាន ដែលមានឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត ជាថ្នាក់ដឹកនាំក្រសួងលោកបានបើកយុទ្ធនាការ និងបានចេញផែនការឲ្យបណ្តុះកូនឈើឲ្យបានយ៉ាងតិច១លានដើម លោកបានផ្តល់ការណែនាំនិបងលើកទឹកចិត្តដល់មន្ទីទាំង២៥ រាជធានីខេត្ត រៀបចំផែនការបណ្តុះកូនឈើនៅដើមរដូវប្រាំងនេះ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដីដើម្បីដាំបន្តជម្រុញធ្វើយ៉ាងណាឲ្យគម្របព្រៃឈើកើនឡើន៦០ភាគរយ នៃផ្ទៃប្រទេស។

លោកស៊ុំ សុវត្ថាយ ប្រធានការិយាល័យ មន្ទីរបរិស្ថានខេត្តបាត់ដំបង បានមានប្រសាសន៍ថាបន្ថែមថា កន្លងមកមន្ទីរបរិស្ថានខេត្ត តែងយកចិត្តទុកដាក់នូវប្រសាសន៍របស់រដ្ឋមន្រ្តីមុន និង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានជារដ្ឋមន្ត្រីថ្មី ការបណ្ដុះកូនឈើចែកជូនទៅកាន់ប្រជាពលរដ្ឋ និងមួយចំនួនទៀតចែកជូនទៅក្រុមហ៊ុនស៊ីម៉ង់ខេស៊ីមិន តាមវត្តអារាម សាលារៀន និងចែកជូនកូនឈើចំនួន១៥.០០០ដើម ក្នុង១ឆ្នាំ២០២៣នេះ មន្ទីរបរិស្ថានបានប្ដេជ្ញាចិត្តបណ្តុះកូនឈើឲ្យបាន ២.៥០០០ដើមក្នុងមួយឆ្នាំ។
ចំណែក លោក សុខ សារ៉ាន់ តំណាងឲ្យក្រុមការងារ១០០រាត្រីមានប្រសាសន៍ថ្លែងអំណរគុណដល់គណធិបតី និងលើកទឹកដល់ក្រុមការងារ បន្តសហការ ដាំកូនឈើជាមួយអជ្ញាធរដែនដី មន្ទីរបរិស្ថានខេត្តបាត់ដំបង រៀបចំផែនការ ការពារ ។
ចំនែកលោក ហ៊ីង ចាន់ថន មេឃុំកំពង់ព្រះលោកបានមានប្រសាសន៍ ថ្លែងអំណរគុណ គណ:ធិបតីដែលអញ្ជើញចុះមកពិនិត្យវឌ្ឍនភាពនៃការដាំកូនឈើហើយលោកនឹងបន្តប្តេជ្ញា ក្នុងការការពារដូចជាថែទាំ នូវដំណាំកូនឈើនេះ។
ចុងបញ្ចប់នៃពិធីនេះ គណ: ធិបតីដែលអញ្ជើញចូលរួមក្នុងការពិនិត្យនៃការដាំកូនឈើហ្នឹងបានថ្លែងចំណរគុណយ៉ាងជាជ្រៅបំផុតចំពោះសមាសភាពដែលអញ្ជើញចូលរួមក្នុងពិធី។
សូមបញ្ជាក់ថាទីតាំងស្ថិតនៅភូមិកំពង់ព្រះ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង៕
ដោយ:SPH007

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *