បាត់ដំបង: ថ្ងៃអាទិត្យទី២២ ខែតុលា ឆ្នាំ២០២៣ ឯកឧត្តម ខាន់ ម៉ាណេ រដ្ឋលេខាធិការក្រសួងសារធារណៈការ និងដឹកជញ្ជូន និង ប្រធានក្រុមក្រឡាហោមមនុស្សធម៌បាត់ដំបង និងឯកឧត្តម ច័ន្ទសុផល អ្នកតំណាងរាស្រ្តមណ្ឌលខេត្តបាត់ដំបងបានអញ្ជើញ ចុះសួរសុខទុក្ខនិងចែកអំណោយជូនបងប្អូនប្រជាពលរដ្ឋក្រីក្រដែលរងគ្រោះដោយសារជំនន់ទឹកភ្លៀងចំនួន១០០គ្រួសារដែលស្ថិតនៅក្នុងសង្កាត់អូរម៉ាល់ និងសង្កាត់វត្តគរ ក្រុង ខេត្តបាត់ដំបង ។
ក្នុងនោះទៀតសោតមានការអញ្ជើញចូលរួមពីសំណាក់លោកលាង វាសនា អភិបាល នៃគណៈអភិបាលក្រុងបាត់ដំបងបានមានមតិសំណេះសំណាល ផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង។
Related Articles
ផ្សាយចេញពី S P H ១៥.១០.២០២២ មន្ត្រីរដ្ឋបាលព្រៃឈើស្រុករវៀងបានចុះបង្ក្រាបនិងស្ទាក់ចាប់បានរថយន្ត ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធំ
ផ្សាយចេញពី S P H ១៥.១០.២០២២ មន្ត្រីរដ្ឋបាលព្រៃឈើស្រុករវៀងបានចុះបង្ក្រាបនិងស្ទាក់ចាប់បានរថយន្ត ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីខេត្តព្រះវិហារ ឆ្ពោះទៅកាន់ខេត្តកំពង់ធ ខេត្តព្រះវិហារ៖ កម្លាំងរដ្ឋបាលព្រៃឈើមួយក្រុម បានរងការប៉ុនប៉ងកាប់នឹងពូថៅដៃពីជនសង្ស័យឈ្មួញដឹកជញ្ជូនឈើ ខណៈកម្លាំងសង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើរវៀង ប្រដេញស្ទាក់ចាប់បង្ក្រាបបានរថយន្តស៊េរីទំនើប ១គ្រឿង ផ្ទុកឈើពេញប្រៀប ដឹកចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលបំណងនាំឆ្ពោះទៅកាន់ខេត្តកំពង់ធំ ។ប្រតិបត្តិការប្រដេញស្ទាក់ចាប់បានរថយន្តដឹកឈើ ១គ្រឿងនោះ បានដឹកនាំដោយនាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា ដែលការបង្ក្រាបនោះ បានធ្វើឡើងនៅម៉ោង៧ និង១៥នាទីយប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ នៅលើដងផ្លូវលេខ ៩៥ ស្ថិតក្នុងភូមិទួល ឃុំរីករាយ ស្រុករវៀង ខេត្តព្រះវិហារ ។ នាយផ្នែករដ្ឋបាលព្រៃឈើរវៀង លោក ស៊ុំ ស៊ីវុត្ថា បានប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា រថយន្ត ១គ្រឿង ដែលផ្ទុកឈើពេញប្រៀប ហើយត្រូវចាប់បាននៅពេលនេះ ប្រភេទស៊ីណា ពណ៌ស គ្មានស្លាកលេខ រថយន្តនេះបានដឹកជញ្ជូនឈើសុក្រំ ប្រមាណ ២០ដុំ ហើយរថយន្តដឹកឈើនេះ […]
កាស៊ីណូប៉ារីសនៅព្រំដែនខ្មែរ-ថៃ ក្នុងស្រុកសំពៅលូននៅតែបើកឲ្យខ្មែរចូលលេងដោយសេរីដដែល
(បាត់ដំបង) : កាស៊ីណូប៉ារីសនៅតែបើកឲ្យប្រជាពលរដ្ឋខ្មែរចូលលេងដែលផ្គើននឹងអនុសាសន៍របស់ថ្នាក់ដឹកនាំ ដែលបើកដំណើរការបានយ៉ាងរលូន ដោយសារមានអ្នកគ្រប់គ្រងនឹងសន្តិសុខ កាន់កញ្ចប់ថវិកាសម្រាប់ចែក ចាយអាជ្ញាធរ ដើម្បីបិទមាត់ ក៏ដូចជាមានការឃុបឃិតពីមន្រ្តីមូលដ្ឋានបង្កើតភាពពុករលួយនឹងធូរលុង ទើបមិនមានការបង្រ្កាប ។ ទាំងនេះគឺជាការបំពានច្បាប់ព្រះរាជាណា ចក្រកម្ពុជាទាំងស្រុង។ ដោយសារបានលាភសក្ការៈពីកាស៊ីណូមួយនេះ ដែលមានទីតាំងផ្លូវចូលច្រកតំបន់ភ្នំដីច្រកសំពៅលូនភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្ត បាត់ដំបង ទើបមិនមានអាជ្ញាធរមានសមត្ថកិច្ចណាចុះបង្ក្រាប ។ ក្នុងនោះផងដែរដូចជាមានការផ្សព្វផ្សាយមួយចំនួន ខណៈដែលលោកអធិការ ទឹម វិឆ័យ បក ស្រាយគ្មានការទទួលខុសត្រូវថា គ្មានលទ្ធភាពបង្រ្កាប ហើយមហាជននៅតែមានការងឿងឆ្ងល់ចំពោះសម្តីលោកអធិការនិយាយទាំងគ្មានការទទួលខុសត្រូវ គ្មានភាពជាអ្នកដឹកនាំទាល់តែសោះ ។ បងប្អូនប្រជាពលរដ្ឋ ព្រមទាំងអ្នកសារព័ត៌មាន នឹងរង់ចាំមើល នឹងរង់ចាំការបកស្រាយពីមន្រ្តីមូលដ្ឋានរៀងរាល់ម៉ោងធ្វើការ ៕
ផ្ទេរមុខតំណែង លោកវរសេនីយ៍ឯក ដេ ម៉ៅ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍
ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសម្រេចផ្ទេរមុខតំណែង លោកវរសេនីយ៍ឯក ដេ ម៉ៅ អត្តលេខ ៤០២៧៧ ពីនាយការិយាល័យចរាចរណ៍ផ្លូវគោក ទៅជាអនុប្រធាននាយកដ្ឋាននគរបាលទេសចរណ៍។ នេះបើតាមសេចក្ដីប្រកាសកាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤។ ជាមួយគ្នានេះ ក្នុងសេចក្ដីប្រកាសក៏បានសម្រេចតែងតាំង លោកវរសេនីយ៍ទោ ខាន់ សាវឿន អត្តលេខ ២៦២៧៧ នាយរងការិយាល័យ ទៅជានាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕