ខេត្តបន្ទាយមានជ័យ ថៃ្ងព្រហស្បតិ៍ ៥កើត ខែអស្សុជ ឆ្នាំថោះ បញ្ជវាស័ក ព.ស.២៥៦៧ ត្រូវ
នឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៣, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង
ពិធីប្រកាសផ្ទេរ និងចូលកាន់មុខតំណែងរបស់ ឯកឧត្តម សេង លាង ជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ ជំនួស ឯកឧត្តម ងួន ណា
រ៉ាដែលត្រូវបានផ្ទេរភារកិច្ចទៅជាប្រធានសាលាដំបូងរាធានីភ្នំពេញវិញ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់
ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ, ឯកឧត្តម អ៊ុំ រាត្រី អភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, ឯកឧត្តម សមាជិក
ឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម, ថ្នាក់ដឹកនាំក្រសួងយុត្តិធម៌, ឯកឧត្តមប្រធាន, និងព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តនានា
ព្រមទាំងលោក លោកស្រីជាចៅក្រម ព្រះរាជអាជ្ញារង មន្ត្រីតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត។ ក្នុងពិធីនេះដែល ឯកឧត្តមឧបនាយក
រដ្ឋមន្ត្រី បានសម្តែងនូវការអបអរសាទរយ៉ាងកក់ក្ដៅជូនចំពោះ ឯកឧត្តម សេង លាង ប្រធានសាលាដំបូងរាជធានីភ្នំពេញ ដែលត្រូវបានផ្ទេរ
និងតែងតាំងជាប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ នាឱកាសនេះ។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានធ្វើការកោតសរសើរ
និងវាយតម្លៃខ្ពស់ចំពោះ ឯកឧត្តម ងួន ណារ៉ា ដែលបានដឹកនាំសាលាដំបូងខេត្តបន្ទាយមានជ័យ កន្លងទៅនេះ និងថ្នាក់ដឹកនាំនៃ
សាលាដំបូងនិងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដែលបានរួមចំណែកក្នុងការធានាថែរក្សានូវស្ថិរភាពសង្គម សន្តិសុខ
មានសាមគ្គីផ្ទៃក្នុងល្អ និងមាន
កិច្ចសហការល្អជាមួយនឹងអាជ្ញាធរអនុវត្តច្បាប់តាមមូលដ្ឋាននាពេលកន្លងមក។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណជូនចំពោះ
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តបន្ទាយមានជ័យ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តបន្ទាយមានជ័យ, អាជ្ញាធរដែនដី និងកងកម្លាំង
ប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ទាំងអស់ ដែលបានផ្តល់ការគាំទ្រ និងកិច្ចសហការល្អជាមួយសាលាដំបូង និងអយ្យការអមសាលាដំបូងខេត្ត
បន្ទាយមានជ័យ នាពេលកន្លងមក ហើយ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានស្នើឱ្យបន្តផ្តល់កិច្ចសហការល្អនេះបន្តទៀត ដើម្បីឱ្យ
សាលាដំបូង និងអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ អនុវត្តតួនាទីរបស់ខ្លួនដោយរលូន និងប្រកបដោយប្រសិទ្ធភាពខ្ពស់។ ដោយ
លោកហ្លួង សុខគី
សណ្តាប់ធ្នាប់សាធារណៈ និងការបម្រើសេវាយុត្តិធម៌ជូនប្រជាពលរដ្ឋប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់,