ព័ត៌មានជាតិ

មេឈ្មួញឈើដ៏ល្បីរន្ទឺប្រចាំខេត្តពោធិ៍សាត់ ត្រូវអស់ល័ក្ខក្នុងដែនសមត្ថកិច្ចស្រុកភ្នំក្រវ៉ាញ ឥលូវរស់ឡើងវិញដឹកជញ្ជូនអនុផល ព្រៃឈើ ប្រើយ័ន្តទេវប្រាក់ បិទបាំងមុខមន្ត្រីជំនាញមួយចំនួន។


ខេត្តពោធិ៍សាត់ ៖ ដឹងហើយ ឮហើយ ធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។

ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទ្រានដីព្រៃផងដែរ ។

កាលថ្ងៃទី១៣ រហូតដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ កម្លាំងប៉ុស្តិ៍នគរបាល សន្រ្តៃ នៃអធិការនគរបាលស្រុកភ្នំក្រវ៉ាញ ស្ទាក់ចាប់គោយន្តដឹកឈើអារដោយម៉ាសុីនរ៉ៃចំនួន 6 គ្រឿងត្រូវបានប្រគល់ជូនទៅរដ្នបាលព្រៃឈើស្រុកភ្នំក្រវាញចាត់ការទៅតាមផ្លូវច្បាប់ ទើបខាងមន្ដ្រីរដ្នបាលព្រៃឈើស្រុកភ្នំក្រវាញអញ្ជើញ ម្ជាស់គោយន្ដដឹកឈើដុះស្លែ ឡើងខូងផ្លូវអស់ទៅហើយនោះ មកផ្ដិតមេដៃទទួលស្គាល់វត្ថុតាងរបស់ខ្លួន។
ចំនួនឈើដែលដឹកតាមគោយន្ដចំនួន៦គ្រឿងនោះ៣,៩៦៧ម៉ែត្រគូបរួមមាន(ជិត៤ម៉ែត្រគូប)ឈើសុក្រំ០,៤៨ម៉ែត្រគូប ឈើពពែល២,២៩៥ម៉ែត្រគូប ឈើផ្ដៀក ០,៣៨២ម៉ែត្រគូបនឹងត្បែង០,៨១០ម៉ែត្រគូប។
តាមប្រភពមួយបានអោយដឹងថា ការដែលមន្ដ្រីប៉ូលីសចាប់ឃាត់គោយន្ដចំនួន៦គ្រឿងប្រគល់ជូនរដ្នបាលព្រៃឈើស្រុកក្រវ៉ាញនេះបន្ទាប់ពីទទួលបានបញ្ជា ពី ឯកឧត្តម ខូយ រីដាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជា គណបញ្ជាការឯកភាពខេត្ត អោយមន្ដ្រីទាំងអស់ចូលរួមបង្ក្រាបទបស្កាត់បទល្មើសព្រៃឈើ នៅតំបន់ផ្សេងៗនៅក្នុងខេត្តពោធិសាត់ជាកំហិត។

តាមប្រភពខាងលើ បានបន្តឲ្យដឹងទៀតថា ក្រោយពីមានការបង្ក្រាប គោយន្ដបានចំនួន៦គ្រឿង ប្រគល់ជូនរដ្នបាលព្រៃឈើស្រុកភ្នំក្រវាញ កាលពីពេលថ្មីៗកន្លងមកយ៉ាងណា ក៏ដោយ ក៏គេសង្កេតឃើញ នៅតែមានគោយន្ដដឹកឈើរបស់ថៅកែឈ្មោះយាយហុង របស់ចែមុំកំពុងធ្វើការដឹកជញ្ជួនឈើ តាមគោយន្ដបានជារៀងរាល់យប់ បានដោយរលូនដោយមានទាំងម៉ូតូឡាន រត់ការបើកផ្លូវមុខក្រោយ សមត្ថកិច្ចល្មមៗ មិនអាចបង្ក្រាបក្បួនគោយន្ដដឹកឈើ របស់យាយហុង នឹងចែមុំបានឡើយ រហូតដល់ប្រជាពលរដ្នដាក់ការសង្ស័យថា មូលហេតុដែលក្បូនគោយន្ដដឹកឈើ ចេញបានយ៉ាងរលូនបែបនេះ គីដោយសារលោកមេព្រៃប្រចាំស្រុកភ្នំក្រវាញ គាត់កំពុងតែប្រមូលប្រាក់ ដេកលក់យ៉ាងស្កប់ស្កល់ ។
មហាជនលើកឡើងថាតើការបង្រ្កាបរបស់មន្ត្រីជំនាញហ្នឹងបានតែមួយចំអិនកំពិសទេឬ?ទើបមានការដឹកជញ្ជូនជាហូហែរដូចហែអង្គកឋិនអីចឹងក្នុងភូមិសាសស្រ្តខេត្តពោធិ៍សាត់នេះ។
មហាជនស្នើដល់ឯកឧត្តម ខូយ រីដាអភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជា គណបញ្ជាការឯកភាពខេត្តសូមលោកជួយចាត់មន្ត្រីជំនាញឃ្លាំមើល ដើម្បីបន្តនិតិវិធី និងរក្សានូវសម្បតិ្តធនធានធម្មជាតិទាំងនោះផងទាន។
អង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺជុំវិញករណីនេះរៀងរាល់ម៉ោងធ្វើការ តើពិតដូចប្រាកដដែរឬទេ?
ដោយ:007
– [x] ទូរសព្ទ08887038585

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *