ខេត្តកំពង់ឆ្នាំង:កាលពីថ្ងៃទី១៥.១០.២០២៣ ពិតជាល្បីមែនដូចពលរដ្ឋរាយការណ៍មែនទីតាំងបើកលេងល្បែងសុីសងជល់មាន់អនឡាញកំពុងពេញនិយមមួយកន្លែងក្បែរផ្សារសាលាលេខ៥ ស្ថិតនៅភូមិសាលាលេខ៥ ឃុំអូឬស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងបើកដំណើរការរទទួលភ្ញៀវរបស់ខ្លួនយ៉ាងសកម្មហើយនៅមិនឆ្ងាយពីប៉ុស្តិ៍នគរបាលអូឬស្សីទេហេតុអ្វីមិនដឹងទៅវិញឬក៏ត្រូវថ្នាំសណ្តំត្រូវដងត្រូវផ្លែគ្នាទៅហើយទើបមិនមានវិធាការបង្ក្រាប។
ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកកំពង់ត្រលាច ខេត្តកំពង់ឆ្នាំង បណ្តោយឲ្យម្ចាស់ទីតាំងនេះបើកលេងល្បែងស៊ីសង(បញ្ជាល់មាន់ តាមប្រព័ន្ធអនឡាញខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា! ម្ចាស់(កាស៊ីណូ 33)នៅជិតច្រកព្រំដែនស្វាយអាង៉ោង មួយកន្លែងស្ថិតនៅលេងល្បែងសុីសង គ្រប់ប្រភេទ ដោយសេរី ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។លអ្នកច្បាប់ ករណីល្បែងស៊ីសងជាប្រភពនៃបទល្មើសនានាកើតមានឡើង ទីណាមានល្បែង គឺប្រាកដជាមានចោរហើយ តែឯណាទៅ ភូមិ-ឃុំ មានសុវត្ថិភាព ស្របតាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ លោកអធិការស្រុកកំពង់ត្រលាចហាក់បីដូចជា មិនបានបំពេញតួនាទីខ្លួនឯង ។
សម្តេចពុក ខិតខំប្រឹងប្រែងធ្វើការណាស់ តែអស់លោកបែរជាបំផ្លាញនូវទំនុកចិត្តរបស់សម្តេចពុក ដែលប្រគល់តួនាទីឲ្យអស់លោកបម្រើពលរដ្ឋ បង្រ្កាបរាល់បទល្មើស ជាពិសេសល្បែងស៊ីសង ដែលជាប្រភពបង្កើតចោរ ៕
មហាជនសូមស្នើឯកឧត្តម ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង ជាពិសេសលោកឧត្តមសេនីយ៍ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំងសូមលោកមេត្តាចាត់វិធានការក៏ដូចជាចុះបង្ក្រាបផងទាន។
អង្គភាពយើងខ្ញុំនឹងរង់ចាំការស្រាយបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕