ព័ត៌មានជាតិ

កាសុីណូយីហោ 33នៅជាប់ច្រកព្រំដែនស្វាយអាង៉ោងល្បីថាខ្មែរចូលលេងយ៉ាងសេរី មិនរំខានដល់សមត្ថកិច្ចមូលដ្ឋាន។

ព្រៃវែង: ដូចបានជ្រាបជាព័ត៌មានហើយប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយ ភូមិ.ឃុំ.សង្កាត់.មានសុវត្ថិភាព ទាំង7ចំណុច ឲ្យមន្ត្រីថ្នាក់ក្រោមជាតិ អនុវត្តទប់ស្កាត់ និងបង្ក្រាប! រាល់ល្បែងស៊ីសង គ្រប់ប្រភេទ នូវទូទាំងប្រទេស ឲ្យមានប្រសិទ្ធភាព។
ប៉ុន្តែអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តោយឲ្យម្ចាស់(កាស៊ីណូយីហោ 33)មួយកន្លែងនេះបើកឲ្យពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសង(បញ្ជាល់មាន់ បៀរ អាប៉ោង យូគី និងហ្គេមបាញ់ត្រី)ខុសច្បាប់ គគ្រឹកគគ្រេង បង្ករភាពអនាធិបតេយ្យ ប្រភពច្បាស់ការណ៍ពីប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានបានអោយដឹងថា! ម្ចាស់(កាស៊ីណូ 33)នៅជិតច្រកព្រំដែនស្វាយអាង៉ោង មួយកន្លែងស្ថិតនៅភូមិរោង ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បានអោយមេការ គៀងគរពលរដ្ឋខ្មែរនៅតាមបណ្តាលខេត្តនានា អោយមកជួបជុំ!លេងល្បែងសុីសង គ្រប់ប្រភេទ ដោយសេរី ភ្នាល់ដាក់លុយ ចាញ់ឈ្នះ រាប់លាន រៀល ដល់រាប់ពាន់ ដុល្លារហើយនាំគ្នាស្រែកហ៊ោកញ្ជ្រៀវ ទ្រហឹង អឺងកង បង្កភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅ មានការព្រួយបារម្ភ អំពីបញ្ហាអសន្តិសុខ ខ្លាចកើតនូវ អំពើចោរកម្ម និងបទល្មើសផ្សេងៗដូចជា លួច ឆក់ ប្លន់ និងអំពើហិង្សា ក្នុងគ្រួសារ ជាដើម។លអ្នកច្បាប់ ករណីល្បែងស៊ីសងជាប្រភពនៃបទល្មើសនានាកើតមានឡើង ទីណាមានល្បែង គឺប្រាកដជាមានចោរហើយ តែឯណាទៅ ភូមិ-ឃុំ មានសុវត្ថិភាព ស្របតាមអនុសាសន៍ប្រមុខថ្នាក់ដឹកនាំ សម្តេចតេជោ លោកអធិការស្រុកកំពង់សៀម មិនបានបំពេញតួនាទីខ្លួនឯង សម្តេចពុក ខិតខំប្រឹងប្រែងធ្វើការណាស់ តែអស់លោកបែរជាបំផ្លាញនូវទំនុកចិត្តរបស់សម្តេចពុក ដែលប្រគល់តួនាទីឲ្យអស់លោកបម្រើពលរដ្ឋ បង្រ្កាបរាល់បទល្មើស ជាពិសេសល្បែងស៊ីសង ដែលជាប្រភពបង្កើតចោរ ៕
ក៏ដូចជាមហាជន ទូទៅធ្លាប់បានដឹងហើយថា! គោលការណ៍(កាស៊ីណូ)និមួយៗនូវប្រទេស កម្ពុជា គេមិនតម្រូវអោយពលរដ្ឋខ្មែរចូលលេងល្បែងស៊ីសងនោះទេ! ក្នុងនោះបើមានពលរដ្ឋខ្មែរសុំចូលបំរើការងារ ឬមួយសុំច្បាប់អាជីវកម្ម បើក(កាស៊ីណូ)ជារឿងត្រឹមត្រូវ តែបើអោយពលរដ្ឋខ្មែរចូលលេងល្បែងស៉ីសងទាំងនោះ គឺជារឿងខុសច្បាប់ មួយរយ ភាគរយ.ដូច្នេះហើយ ប្រជាពលរដ្ឋ ក៏ដូចជាមហាជន ទូទៅសំណូមពរទៅដល់ ឯកឧត្តម សួន សុម៉ាលីន អភិបាលនៃគណៈអភិបាលខេត្តព្រៃវែងឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងព្រមទាំង ជាពិសេស ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត ស ថេត អគ្គស្នងការនគរបាលជាតិ សូមជួយចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបនល្បែងស៊ីសង គ្រប់ប្រភេទ បង្កប់នៅក្នុង(កាស៊ីណូយីហោ 33)នៅជិតច្រកព្រំដែនស្វាយអាង៉ោង មួយកន្លែងស្ថិតក្នុងភូមិសាស្រ្តខាងលើនេះផងទានអង្គភាពយើងខ្ញុំរងចាំការស្រាយបំភ្លឺជុំវិញករណីនេះ តើពិតដូចសម្តីពលរដ្ឋដែលបានរាយការណ៍ពិតមែនទេ?

ដោយ: ការិយាល័យនិពន្ធ 089262223

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *