កម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ គម្រោងអភិវឌ្ឍន៍គ្រូគង្វាល ខេត្តបាត់ដំបង ក្រោមប្រធានបទ ” ការផ្សព្វផ្សាយនិមិត្ត អំពីភាពជាដៃគូរវាង CMA/COMPASSION អន្តរជាតិ-កម្ពុជា
បាត់ដំបង:ថ្ងៃទី៣ ខែតុលា ព្រះគ្រិស្ដករាជ ២០២៣ សមាគមគ្រីស្ទានខេត្តបាត់ដំបងសហការជាមួយអង្គការ ខំផាសិនអន្តរជាតិ-កម្ពុជា បានរៀបចំកម្មវិធីកិច្ចប្រជុំផ្សព្វផ្សាយ គម្រោងអភិវឌ្ឍន៍គ្រូគង្វាល ខេត្តបាត់ដំបង ក្រោមប្រធានបទ ” ការផ្សព្វផ្សាយនិមិត្ត អំពីភាពជាដៃគូរវាង CMA/COMPASSION អន្តរជាតិ-កម្ពុជា
ស្ថិតក្រោមអធិបតីភាពរបស់
-លោកគ្រូគង្វាលបណ្ឌិត អ៊ូ សាវ័ន្ត ជាប្រធានសមាគមគ្រីស្ទានខេត្តបាត់ដំបង និងជានាយកអង្គការក្តីសង្ឃឹមអាស៊ី អន្តរជាតិ
– លោកគ្រូ បូរ សាមឿនប្រធានគម្រោងអង្គការសម្ព័នគ្រីស្ទាននិងសាសនទូត(CMA)បានអញ្ជើញរៀបរាប់អំពីប្រវត្តិអង្គការ compassion
-លោកស្រី កែវ សុជាតិប្រធានជាន់ខ្ពស់នៃភាពជាដៃគូរ នៃអង្គការCompassionអន្តរជាតិ-កម្ពុជា បានមានប្រសាសន៍ចូលរួមដើម្បីបើកកម្មវិធី
-លោកឈិន ភីលីបលាស់មន្ត្រីជំនាញផ្នែករៀបចំភាពជាដៃគូរបស់អង្គការ Compassionអន្តរជាតិ-កម្ពុជាបានបង្ហាញហាងអំពីស្ថិតិជំរឿនពួកជំនុំទូទាំងប្រទេសនិងគម្រោងការអភិវឌ្ឍន៍ទៅដល់លោកគ្រូគង្វាល លោកគ្រូជំនួយនិងការអភិវឌ្ឍសហគមន៍ទៅលើផ្នែកសុខាភិបាល គាំពារកុមារនិងស្ត្រីរងគ្រោះ។
ក្នុងនោះមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ គ្រូគង្វាល តាមបណ្តាព្រះវិហារ ក្រុង-ស្រុក ទាំង១៤ ក្នុងខេត្តបាត់ដំបង។
ទីតាំងស្ថិតនៅ សាលប្រជុំអង្គការ ក្តីសង្ឃឹមអាស៊ីអន្តរជាតិ ស្ថិតក្នុងភូមិត្នោតជួរ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង
ទៀតក្នុងឱកាសនោះលោកគ្រូគង្វាលបណ្ឌិត អ៊ូ សាវ័ន្តបានមានប្រសាសន៍ផ្ដាំផ្ញើទៅកាន់ថ្នាក់ដឹកនាំតាមបណ្ដាព្រះវិហារនិងពួកជំនុំក្នុងខេត្តបាត់ដំបងឲ្យមានការរួបរួមសាមគ្គីគ្នាដើម្បីសង់នូវព្រះរាជរបស់ព្រះអង្គម្ចាស់យេស៊ូគ្រីស្ទ។ព្រោះចម្រូតមកដល់ហើយប៉ុន្តែនៅឡើយខ្វះអ្នកច្រូតពេលវេលាចុងក្រោយក៏ជិតចូលមកដល់ដែរ។
ចុះបញ្ចប់នៃកម្មវិធីនោះនឹងមានការប្រកបអាហាររួមគ្នាដើម្បីបង្ហាញអំពីឆន្ទៈក្នុងការរួបរួមសាមគ្គីគ្នាដែលជ្រកនៅក្រោមដំបូលរបស់អង្គព្រះយេស៊ូគ្រីស្ទដែលជាអង្គសង្គ្រោះ។
អត្ថបទ+និពន្ធដោយ:007