ដឹងហើយ ឮហើយ ធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។ ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។
ក្នុងនោះទៀតសោត គេសង្កេតឃើញថា ថ្នាក់ដឹកនាំ បានបង្កើតជាស្ថាប័ន្តរឺ ក្រសួងរ៉ែនិង ថាមពល បរិស្ថាន រដ្ឋបាលព្រៃឈើ សហគមន៍ផងដែរ គោលបំណង ថែរក្សា សម្បត្តិធម្មជាតិទាំងនេះ។ ហើយថ្នាក់ដឹកនាំ បានដាក់កម្លាំងមន្រ្តីជំនាញ ទាំងនោះ នៅតាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រាជធានី មានទាំងគណៈបញ្ជាការឯកភាពខេត្ត គណៈបញ្ជាការឯកភាពស្រុក និងមន្ត្រីជំនាញគ្រប់ស្ថាប័ន ដើម្បីឲ្យមើលថែ ការពារ និង បង្រ្កាបជនល្មើស ដែលលួច ចូលគាស់កាយដីភ្នំនឹងទន្ទ្រានដីព្រៃផងដែរ ។
ក៏ប៉ុន្តែ នាពេលបច្ចុប្បន្ន នេះ គេសង្កេត ឃើញថា មន្រ្តី ជំនាញ និង អាជ្ញាធរ ពាក់ព័ន្ធ មួយចំនួន តូច តាមបណ្តា ភូមិ ឃុំ ស្រុក និង ខេត្ត រួមនិងមន្ត្រីជំនាញ មួយចំនួនតូច បែរជា លក់ឧត្តមគតិ ខ្លួនឯង ធ្វើការឃុបឃិត គ្នាជាប្រព័ន្ធ ជាមួយក្រុមឈ្មួញ ស៊ីសំណូក សូកប៉ាន់ ជាថ្នូរ និង ការបើកភ្លើងខៀវ ឲ្យក្រុមឈ្មួញចូលគាស់កាយដីភ្នំព្រៃស្ទើតែរលាយ ហិនហោច ។
អង្គភាពយើងបានទទួលព័ត៌មានពីប្រជាជនថាមានកាយដីថ្មភ្នំនៅចំនុចភ្នំស្រេះ ។
អង្គភាពយើងខ្ញុំចាត់ភ្នាក់ងារឲ្យចុះទៅឃើញមានកាយដីភ្នំដូចអ្វីដែលពលរដ្ឋរាយការមែន។
សូមបញ្ជាក់ផងដែរថានៅថ្ងៃទី ២៨ខែកញ្ញាឆ្នាំ២០២៣ សារពត៌មាន សាយ ប៉ូច ហតញ៉ូស៍បានឃើញការកាយដីដ៏ធំមហិមាមួយកន្លែងនៅចំនុចភ្នំស្រេះ ស្ថិតនៅភូមិស្រេះលិច ឃុំព្រះនេតព្រះ ស្រុកព្រះនេតព្រះ ខេត្តបន្ទាយមានជ័យ
។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ មកថាម្ចាស់គ្រឿងចក្រឈ្មោះ ថៅកែម៉ាច ហៅឧកញ៉ា ម៉ាចជាមេឈ្មួញកាយដីភ្នំដ៏ល្បីជាយូរឆ្នាំមកហើយ ប្រចាំស្រុកព្រះ នេតព្រះខាងកាយដីភ្នំនៅតំបន់នោះនិងប្រើប្រាស់សុទ្ធតែរថយន្តដឹកធំៗបណ្តាលឲ្យខូចផ្លូវមិនថារដូវប្រាំង ឬរដូវវស្សានោះទេ ពលរដ្ឋមានការរអូរទាំយ៉ាងខ្លាំងចំពោះទង្វើរបស់ឈ្មួញនេះឡើយ។
ពលរដ្ឋដាក់ការសង្ស័យទៅលើអជ្ញាធរប្រហែលជាមានការឃុបឃិតគ្នាជាមួយឈ្មួញកាយដីភ្នំុំលក់យ៉ាងអណាធិបតេយ្យនេះហើយ ទើបមិនមានចំណាត់ការទាល់តែសោះ ទោះបីមានអង្គភាពសារព័ត៌មានចុះផ្សាយជាហូរក៏ដោយ។
ពលរដ្ឋកំពង់មានការព្រួយបារម្មណ៍យ៉ាងខ្លាំង ខ្លាចកូនចៅ ឬសត្វពាហនៈរបស់គាត់ធ្លាក់ទៅមុខជាអន្តរធានហើយ មួយវិញទៀតក្នុងរដូវកាលភ្លៀងមានការដឹកជញ្ជូនដីធ្វើខូចខាតផ្លូវពលរដ្ឋមានការរអ៊ូរទាំយ៉ាងខ្លាំងចំពោះការដឹកបំផ្លាញផ្លូវនេះ។
ពលរដ្ឋ និងមហាជនស្នើសុំដល់ឯ.ឧ អ៊ុំ រាត្រីអភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ ជាពិសេសលោកឃូ ពៅ អភិបាល នៃគណៈអភិបាលស្រុកព្រះនេត ព្រះ មេត្តាជួយចាត់មន្រ្តីជំនាញចុះមើលផងទាន ព្រោះឃើញថាស្រុកព្រះនេត្រព្រះនេះមានការកាយដីភ្នំច្រើនកន្លែងណាស់ ឧទាហរណ៍ដូចជាភ្នំលៀបជាដើម៕
អង្គភាពយើងខ្ញុំរងចាំការបំភ្លឺ២៤ម៉ោងលើ២៤ម៉ោង ។
ព័ត៌មានបឋម
អត្តបទយកការណ៍ផ្ទាល់
ដោយរតនា 007
0713232200