ទីតាំងល្បែងមាន់អនឡាញកំពង់តែបំពល់អ្នកញៀនល្បែងនៅឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ យ៉ាងពេញបន្ទុក។
អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍ បានរៀបចំទិវាស្រោមអនាម័យអន្តរជាតិឆ្នាំ២០២៤ មក —+—+—+—+– បាត់ដំបង: វេលាម៉ោង៧:៣០ព្រឹក នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ អង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍កម្ពុជា នៅឆ្នាំ២០២៤បានបើកកម្មវិធីទិវាស្រោមអនាម័យអន្តរជាតិ ក្រោមអធិបតីភាព: -ឯកឧត្តមបណ្ឌិត ឈឹម ឃឹមដារ៉េតអគ្គលេខាធិការអាជ្ញាធរជាតិប្រយុទ្ធ និងជំងឺអេដស៍ និង -ឯកឧត្តមវេជ្ជបណ្ឌិត លោកជំទាវបណ្ឌិតសឿសុជាតា អនុរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា -ឯកឧត្តម ទីន សារ៉ាវុធអភិបាលរងខេត្តបាត់ដំបង និងជាប្រធានគណៈកម្មាធិការអេដស៍ខេត្តបាត់ដំបង ព្រមទាំង -លោកវេជ្ជបណ្ឌិតឈឹម សារ៉ាត់នាយកប្រចាំតំបន់អាស៊ីអង្គការមូលនិធិថែទាំសុខភាពអ្នកជំងឺអេដស៍នឹងរួមទាំងគណៈប្រតិភូអញ្ជើញចូលរួមពិធីទិវាស្រោមអនាម័យអន្តរជាតិក្រោមការឧបត្ថម្ភដោយអង្គការ AHF Cambodia ។ កម្មវិធីនេះរៀបចំឡើងដេម្បីរំលឹកទិវាស្រោមអនាម័យអន្តរជាតិ និងសម្រាប់ការផ្សព្វផ្សាយសុខភាពជម្ងឺអេដស៍ ដើម្បីលើកកម្ពស់ពីការប្រើប្រាស់ស្រោមអនាម័យ និងលើកទឹកចិត្តដល់មនុស្សជាតិទូទាំងពិភពលោក បានចាប់ផ្តើម ឬនៅតែបន្ត និងប្រើប្រាស់ស្រោមអនាម័យជាប់ជាប្រចាំដើម្បីបង្ការការពារជម្ងឺ កាមរោគផ្សេងៗជាពិសេសជម្ងឺអេដស៍។ បើយោងតាមសេចក្តីរាយការណ៍របស់អង្គការសុខភាពពិភពលោក មនុស្សជាង១លាននាក់នៅទូទាំងពិភពលោកបានឆ្លងជំងឺកាមរោគជារៀងរាល់ថ្ងៃ ហើយការឆ្លងមេរោគអេដស៍ថ្មីចំនួន ១១៧លាននាក់ចាប់តាំងពីឆ្នាំ១៩៩០ គួរបញ្ជាក់ផងដែរថាស្រោមអនាម័យអាចជួយឲ្យចៀសផុតពីការឆ្លងជំងឺកាមរោគ មេរោគអេដស៍ និងមេរោគផ្សេងៗទៀត និងជួយសង្រ្គោះជិវិត ។ ពិធីនេះមានគោលបំណងចង់បញ្ជ្រាប ឲ្យពិភពលោកត្រូវតែចងចាំថា៖ ស្រោមអនាម័យមានសុវត្ថិភាព និង សិចស៊ី ចាំបាច់ក្នុងការបញ្ចប់មេរោគអេដស៍/ជំងឺអេដស៍។ ទិវាស្រោមអនាម័យអន្តរជាតិនេះ […]
ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្វាយបង្គំ ១ខ្នងនិងសមិទ្ធផលនានា ក្នុងពួកជំនុំចំការស្វាយ ស្រុកបាណន់ នាព្រឹកថ្ងៃអង្គា ៦កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២២ខែសីហា ឆ្នាំ២០២៣ លោកគ្រូ វាន់ សាវឿន និងលោកគ្រូ អ្នកគ្រូ បងប្អូនរួមជំនឿលើអង្គព្រះយេស៊ូវគ្រីស្ទខេត្តបាត់ដំបង បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារស្នាក់ការថ្វាយបង្គំ ១ខ្នង មាន១បន្ទប់ និងសមិទ្ធផលនានា នៃពួកជំនុំភូមិចំការស្វាយ ស្ថិតនៅភូមិចំការស្វាយ ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកគ្រូ វ៉ាន់ សាវឿន ជាអ្នកបម្រើព្រះក្នុងព័ន្ធកិច្ចLydia project ប្រចាំខេត្តបាត់ដំបង ។ អ្នកគ្រូឃុត ចាន់ឌី ជាអ្នកបម្រើព្រះប្រចាំពួកជំនុំភូមិចំការស្វាយ ស្រុកបាណន់ បានធ្វើសេចក្ដីរាយការណ៍ជូនអស់ លោក លោកគ្រូ អ្នកគ្រូ និងបងប្អូនរួមជំនឿក្នុង និងអង្គពិធីថាសមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាឱកាសនេះ បានចំណាយថវិកាចំនួន១២.៨២០ដុល្លារអាមេរិក។ អ្នកគ្រូបានបន្ថែមថាថវិកាទាំងនេះ បានមកពីការចូលរួមបរិច្ចាគធនធានផ្ទាល់ខ្លួនរបស់គាត់ និងពួកជំនុំភូមិចំការស្វាយ ស្រុកបាណន់។ ក្នុងឱកាសនោះ លោកគ្រូ វ៉ាន់ សាវឿន បានមានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ […]
បាត់ដំបង:ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០២៣ វត្តហិមវនារាម ហៅឈើទាល បានប្រារព្ធធ្វើពិធីបុណ្យកឋិនទានសាមគ្គី ដែលមានលោកគ្រូចៅអធិការវត្តព្រះនាមឥន្ទញាណចន្ទោ ញ៉ឹម ច័ន្ទរិទ្ធិ និងគណៈកម្មការអជ្ញាធរដែនដី រួមជាមួយពុទ្ធបរិស័ទចំណុះជើងវត្តឈើទាលបានមូលមតិគ្នាជាឯកច្ឆ័នក្នុងការផ្តើមធ្វើពិធីបុណ្យកឋិនទានដើម្បីនាំយកចីវរ និងគ្រឿងបរិក្ខាផ្សេងៗមកវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាក្នុងពុទ្ធសីមារវត្ត ហិមវនារាម ហៅវត្តឈើទាល ។ ស្ថិតនៅភូមិឈើទាល ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ក្នុងពិធីនោះឃើញមានពុទ្ធបរិស័ទអញ្ជើញមក ទាំងជិត ទាំងឆ្ងាយយ៉ាងច្រើនកុះករ ស្ថិតក្នុងបដិបទសេដ្ឋកិច្ចប្រទេសជាតិមិនអំណោយផលយ៉ាងណាក្តី ក៏ពុទ្ធបរិស័ទ្ធលោកនៅមានសទ្ធាក្នុងការបំពេញកងការមហាកុសលរៀងៗខ្លួន។ រសៀលម៉ោង១៤:០០នាទីមានការដង្ហែអង្គកឋិនប្រទ័ក្សិណជុំវិញព្រះវិហារចំនួន៣ជុំដើម្បីប្រគេនចំពោះព្រះសង្ឃគង់ចាំព្រះវស្សា។ ជាការពិតណាស់ ពិធីបុណ្យកឋិនទាន គឺជាពិធីបុណ្យក្នុងសាសនាព្រះពុទ្ធសាសនា ដែលមានចែងព្រះវិន័យ។ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃ គត់គឺ ចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានគេចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយដែលមានការកំណត់ពេលវេលាដ៏ច្បាស់លាស់ពុំមែនចេះតែធ្វើនៅពេលណាក៏បានតាមចិត្តនោះឡើយ។ បើខុសពីសម័យកាលនេះ ទោះបីអ្នកមានសទ្ធាធ្វើបុណ្យមានលក្ខណៈសណ្ឋានដូចកឋិនក៏ដោយក៏មិនអាចហៅថាកឋិនបានឡើយ ព្រោះធ្វើខុសកាលទាន គឺមិនត្រូវតាមពុទ្ធានុញ្ញាឡើយ។ ពាក្យថា កឋិនសព្ទនេះបើតាមអត្ថកថាលោក សំដៅយកពុទ្ធដីកាដែលព្រះសម្ពុទ្ធទ្រង់សម្តែងបញ្ញត្តិទុកមកថាការប្រជុំរួបរួមរូបធម៌ និងនាមធម៌ ហៅថា កឋិន ។ ពាក្យថាកឋិន មកអំពីកថធាតុដែលប្រព្រឹត្តទៅក្នុងអត្ថពីរយ៉ាងគឺ៖ ១. ការរស់បានដោយកម្រ […]