លោក រិទ្ធ មេឈ្មួញឈើដ៏ល្បីកំពុងមានឈ្មោះបោះសំឡេង ខាងដឹកជញ្ជូនឈើឆ្លងដែនទៅលក់នៅវៀតណាម អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មិនហ៊ានបង្ក្រាប នៅខេត្ដមណ្ឌលគីរី
ដឹងហើយ ឮហើយ ធនធានធម្មជាតិ គឺមានដូចជា : ភ្នំ បឹង ទន្លេ សមុទ្រ រ៉ែ ត្បូង រួមជាមួយព្រៃឈើ ។
ក្នុងនោះ គេសង្កេតឃើញ ថា នៅលើពិភពលោក រួមជាមួយ ប្រទេសកម្ពុជាផងដែរ ត្រូវបានរាជរដ្ឋាភិបាល និង ថ្នាក់ដឹកនាំ ថ្នាក់ជាតិ បានខិតខំ ណែនាំឲ្យមន្រ្តីថ្នាក់ក្រោមជាតិ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និង គាំពារ ថែរក្សា ។
តាមប្រភពពីមន្ត្រី អង្គការ ក្រៅ រដ្ឋាភិបាល ដែល ឃ្លាំ មើល បទល្មើស ព្រៃឈើ ក្នុង ខេត្ត មណ្ឌលគិរី បាន លើកឡើងថាលោក ហែម បូ ណា រ៉ែ ល មេបញ្ជាការ កងរាជអាវុធហត្ថ ខេត្ត មណ្ឌលគិរី និង លោក ឡោ សុខា ស្នងការដ្ឋាន នគរបាល ខេត្តមណ្ឌលគិរី ក៏ដូចជា លោក ថង សាវុន អភិបាលខេត្ត មណ្ឌលគិរី សង្ស័យគ្មាន ឆន្ទៈ ក្នុង ការបង្ក្រាប បទល្មើស ព្រៃឈើ នោះ ទេ ។
ទើប បណ្តោយឲ្យឈ្មួញ ឈ្មោះ រិទ្ធ និង បក្សពួក ធ្វើ សកម្មភាព កាប់ បំផ្លិចបំផ្លាញ ព្រៃឈើ ដឹកជញ្ជួន ចេញពី ចំណុច ស្រែ ប៊ូ មភូមិ រ៉ា យោង ឃុំ ប៊ូ ស្រា ស្រុក ពេជ្រា ដា ដឹក តាម ប្រភេទ រថយន្ត ធុន ត្រា ជា ច្រើ ន គ្រឿងសម្រុ កដឹ ក ជញ្ជួន ទៅ ស្រុក យួនតាម ច្រក ទ្វេភាគី ព្រំដែន ណាំ លា និង ច្រក ដាក់ ដាំ យ៉ាង ពេញបន្ទុក សមត្ថកិច្ច ជំនាញ ពាក់ ពន្ធ័ ក្នុង ខេត្ត មណ្ឌលគីរី រក្សា ភាពស្ងៀមស្ងាត់ ។
ទោះបីជារាជរដ្ឋាភិបាលខិតខំប្រឹងប្រែងដាក់បទបញ្ជាដល់អាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័ទាំងអស់ឲ្យទប់ស្កាត់រាល់បទល្មើសព្រៃឈើយ៉ាងណាក៏ដោយ បែជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័មួយចំនួនហាក់មិនអនុវត្តតាមនោះឡើយ។
ជាក់ស្ដែងឈ្មួញឈើ បច្ចុប្បន្ន កំពុងឡើងមានហ៊ុងស៊ុយខ្លាំង ឈ្មោះរិទ្ធ កំពុងមានឈ្មោះបោះសម្លេង ក្នុងការដឹកជញ្ជូនឈើ យ៉ាងសកម្ម ឆ្លងដែនចូលទៅលក់អោយមេឈ្មួញធំៗ នៅប្រទេសវៀតណាម បានយ៉ាងសុខស្រួល មិនទាក់ក្រសែភ្នែក អាជ្ញាធរ និង សមត្ថកិច្ចជំនាញពាក់ព័ន្ធថ្នាក់ខេត្តនោះឡើយ ដោយដឹកតាមរយៈរថយន្តចេញពីចំណុច ស្រែប៊ូម ភូមិរ៉ាយោង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្ដមណ្ឌលគិរី ដឹកតាមរថយន្ដជាច្រើនគ្រឿងសម្រុកដឹកជញ្ជួនទៅឆ្លងដែនទៅលក់ប្រទេសវៀតណាម តាមច្រកទ្វេភាគីព្រំដែនណាំលានិងច្រកដាក់ដាំ យ៉ាងពេញបន្ទុក សមត្ថកិច្ចជំនាញពាក់ពន្ធ័ក្នុងខេត្តមណ្ឌលគីរី រក្សាភាពស្ងៀមស្ងាត់។
ប្រភពពីមន្រ្តីតូចតាចម្នាក់ ប្រចាំការនៅតាមដងផ្លូវសុំមិនបញ្ចេញឈ្មោះ បានលួចខ្សឹបប្រាប់អ្នកសារព័ត៌មានយើងឲ្យដឹងថា៖ ឈ្មួញឈើឈ្មោះ រិទ្ធ ដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម គឺដឹកបានដោយរលូន ព្រោះថាមានអ្នករត់ការគ្រប់ច្រកល្ហក់អស់ហើយដើម្បីឲ្យរក្សាភាពស្ងៀមស្ងាត់ដើម្បីខ្លួនដឹកឈើបានដោយរលួន នៅក្នុងខេត្ដមណ្ឌលគីរី ឆ្លងដែនចេញទៅលក់ប្រទេសវៀតណាម។
ប្រភពបានអោយដឹងទៀតថា ឈ្មួញឈើដឹកជញ្ជូនឈើចេញទៅប្រទេសវៀតណាមគឺនៅពេលយប់ គេដឹកជញ្ជូនឈើចេញទៅជាច្រើនគ្រឿង គឺដឹកបានយ៉ាងរលូន គ្មានមន្រ្តីជំនាញណាម្នាក់ ហ៊ានបង្ក្រាបនោះឡើយ ចំពោះឈ្មួញឈើ ឈ្មោះ រិទ្ធ រូបនេះ។
ជុំវិញករណីខាងលើនេះអង្គភាពសារព័ត៌មានសាយប៉ូចហតញ៉ូស៍ យើងខ្ញុំមិនអាចសុំការបំភ្លឺពីសាមីភាគីក៏ដូចជាអាជ្ញាធរនិងសមត្ថកិច្ចពាក់ពន្ធ័បាននៅឡើយទេ។
អង្គភាពសារព័ត៌មានយើងនឹងផ្សាយជាបន្ដបន្ទាប់ប្រសិនបើមិនមានការបំភ្លឺរៀងរាល់ម៉ោងធ្វើការ៕