ព័ត៌មានជាតិ

ខេត្តសៀមរាប ជាខេត្តអច្ឆរិយ ប្រមូលផ្តុំនូវ វប្បធម៌សាសនា អរិយធម៌ដ៏ល្អផូផង អេកូទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តលេង បែជាអជ្ញាធរមានសមត្ថកិច្ចបណ្តែតបណ្តោយឲ្យកើតមានបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទទៅវិញ ឬមួយក៏សមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់ទើបមើលឃើញមិនអ្វីៗទាំងអស់ទេដឹង?(ចម្ងល់មហាជន)

ខេត្តសៀមរាប ជាខេត្តអច្ឆរិយ ប្រមូលផ្តុំនូវ វប្បធម៌សាសនា អរិយធម៌ដ៏ល្អផូផង អេកូទេសចរណ៍ សម្រាប់ភ្ញៀវជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តលេង បែជាអជ្ញាធរមានសមត្ថកិច្ចបណ្តែតបណ្តោយឲ្យកើតមានបទល្មើសល្បែងស៊ីសងតាមប្រព័ន្ធអនឡាញគ្រប់ប្រភេទទៅវិញ ឬមួយក៏សមត្ថកិច្ចត្រូវយ័ន្តទេវប្រាក់ទើបមើលឃើញមិនអ្វីៗទាំងអស់ទេដឹង?(ចម្ងល់មហាជន)
សៀមរាប: ទីតាំងបនល្បែង ជល់មាន់តាមអនឡាញ និងឡូតូអនឡាញ ជាច្រើនកន្លែងក្នុងក្រុងសៀមរាប ខេត្តសៀមរាប កំពុងតែផ្គើននិងបទបញ្ជារបស់រាជរដ្ឋាភិបាល កំពុងបើកដំណើរការយ៉ាងរលូន ពង្វក់ស្មារតីប្រជាពលរដ្ឋ ចូលលេងយ៉ាងគគ្រឹកគគ្រេង យ៉ាងអណាធិបតេយ្យ តែអាជ្ញាធរមានសមត្ថកិច្ចក្នុងមូលដ្ឋាននៅតែរក្សាភាពស្ងៀមស្ងាត់។
នេះបើយោងតាមបណ្ដាញសារព័ត៌មានយើងចុះផ្តិតយករូបភាពបាននៅព្រឹកថ្ងៃព្រហទី១៤ ខែកញ្ញាឆ្នាំ២០២៣។
បើយោងអនុសាសន៍របស់សម្តេច នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានដាក់បទបញ្ជា ឱ្យលោកអភិបាលរាជធានី ខេត្ត ទាំង២៥ខេត្ត ក្រុង ត្រូវតែបង្ក្រាបបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទក្នុងក្របខ័ណ្ឌទូទាំងប្រទេស។
តែផ្ទុយទៅវិញអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ក្រុងសៀមរាប បែរជាបណ្ដោយឱ្យមានបទល្មើសល្បែងស៊ីសង យ៉ាងអនាធិបតេយ្យទៅវិញ។ ពលរដ្ឋបានដាក់ការសង្ស័យ ប្រហែលត្រូវថ្នាំសណ្តំដេកលង់លក់អស់ហើយមើលទៅបានជាភ្លេចកាតព្វកិច្ចក្នុងនាមជាមន្រ្តី សាធារណៈ និងភ្លេចគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពទាំង៧ចំនុចដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
ពលរដ្ឋក្នុងក្រុងសៀមរាបកំពុងរង់ចាំមើល តើលោក ដា ចំរើនជា អធិការក្រុងបញ្ចេញស្នាដៃ ដើម្បីបង្ក្រាបបទល្មើសល្បែងស៊ីសង ដែលកំពុងតែកើតមាន ក្នុងដែនសមត្ថកិច្ចគ្រប់គ្រងរបស់ខ្លួនឬទេ?ពលរដ្ឋបានលើកឡើងថាព្រោះកន្លងមកចំពោះល្បែងស៊ីសងមាន់អនឡាញសមត្ថកិច្ចមិនមានវិធានណាការបង្ក្រាបនោះទេ។ឯណាទៅភូមិឃុំមានសុវត្ថិភាព?
ដើម្បីជៀសវាងប្រជាពលរដ្ឋដាក់ការសង្ស័យថា បទល្មើសល្បែងស៊ីសងអាចកើតឡើងបាន ដោយសារតែការត្រូវរ៉ៅគ្នាជាប្រព័ន្ធ ឃុបឃិតបើកភ្លើងខៀវ ពីអជ្ញាធរមានសមត្ថកិច្ច។
ប្រភពពីបងៗអ្នកលេងល្បែងថា ទីតាំងភាគច្រើន “របស់លោកខ្លា លោកខ្លាជាអ្នកកាងល្បែងប្រចាំក្រុងសៀមរាប តើលោកខ្លាជាអ្នកណា បានជាសមត្ថកិច្ចមិនហ៊ានបង្រ្កាបឬមួយជាឆ្នាំងបាយរបស់អស់លោក”?
មហាជនសូមស្នើដល់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណអភិបាលខេត្តសៀមរាប ដែលទើបនិងទទួលតំណែងថ្មី ជាពិសេស លោកឧត្តមសេនីយ៍ទោ តេង ចាន់ណាត ស្នងការនគរបាលខេត្តសៀមរាប សូមជួយធ្វើការបង្រ្កាបផងទាន។
អង្គភាពអ្នកសារព័ត៌មានយើងគ្រាន់តែជាកញ្ចក់ឆ្លុះបញ្ចាំងរិះគន់ក្នុងន័យស្ថាបនាដើម្បីចូលរួមចំណែកមួយផ្នែកតូចជាមួយរាជរដ្ឋាភិបាល ក្នុងការផ្ដល់ព័ត៌មានពិតប្រាកដ៕
អង្គភាពយើងខ្ញុំនិងរងចាំការស្រាយបំភ្លឺជុំវិញករណីនេះ រៀងរាល់ម៉ោងធ្វើការ។
ដោយ007 SPHN 0713232200

sph
ខ្ញុំបាទឈ្មោះ សាយ ប៉ូច ភេទប្រុស អាយុ ៤៥ ឆ្នាំ រស់នៅភូមិក្តុល សង្កាត់ក្តុល ក្រុងបាត់ដំបង ខេត្តបាត់ដំបង
http://info@saypouch-hotnews.com

Leave a Reply

Your email address will not be published. Required fields are marked *